កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ បើយោងតាមរយៈហ្វេសប៊ុកផេក Global Education Network Cambodia បានប្រាប់ឲ្យដឹងថា កញ្ញា ធូរ៉ាណេ ជាសិស្សថ្នាក់ទី១០ មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលមេដាយប្រាក់ ក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដអាស៊ីអាគ្នេយ៍ នៅប្រទេស អូស្ត្រាលី។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា៖“ចូលរួមអបអរសាទរ កញ្ញា ធូរ៉ាណេ ជាសិស្សថ្នាក់ទី១០
មកពីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ ក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដអាស៊ីអាគ្នេយ៍ (Southeast Asian Mathematical Olympiad)ថ្មីៗនេះ នៅទីក្រុង Gold Coast ប្រទេស Australia កាលពីថ្ងៃទី១៨ មករា ២០២០ ដែលមានប្រទេសចូលរួមចំនួន ១៨ប្រទេស។ កញ្ញា ធូ រ៉ាណេ បាននាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ឡេីងលេីឆាកដ៏ធំលេីទឹកដីប្រទេស Australia ។ នេះជាមោទនភាពមួយទៀតសម្រាប់គុណភាពអប់រំនៅប្រទេសកម្ពុជា សាលារៀន និងក្រុមគ្រួសាររបស់កញ្ញា រ៉ាណេ ។”៕ប្រភព៖ហ្វេសប៊ុក