អីយ៉ា! ស្គាល់គ្នាតាមហ្វេសប៊ុក ត្រឹមរយៈពេល២២ថ្ងៃសោះ ក្លាយជាគូដណ្តឹង ដោយសារតែ

មនុស្សគ្រប់រូបដែលកេីតមកនេះ ប្រាកដជាមានគូស្រកររៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា មានភាពស្មោះត្រង់ ស្រលាញ់ដោយចិត្តនឹងចិត្ត និងចេះយោគយល់អធ្យាស្រ័យដល់គ្នានោះ ច្បាស់ណាស់ ពួកគេនឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង និងមានសុភមង្គលជាក់ជាមិនខាន។

ដោយឡែក នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ MoNii Kaa បានទម្លាយនូវរឿងរ៉ាវស្នេហារបស់ខ្លួនចាប់តាំងពីស្គាល់គ្នា រហូតក្លាយជាគូដណ្តឹង ដោយមានខ្លឹមសារទាំងថា៖ «Friends Fb គ្នាយូរដែរហើយ តែមិនដែលចាប់អារម្មណ៍ទេនិយាយមែន ធ្លាប់ cmt លេងសើចជាមួយគ្នាក៏មាន ហើយ Chat មកសុទ្ធតែហៅគេលេង Game អត់ Hunii គេ (ព្រោះកាលហ្នឹងខ្ញុំមានសង្សារ) ខូចណាស់ហៅគេលេង Game

រហូតដល់យូរៗទៅកញ្ញា Monika ក៏ Single Chat មកឯងហៅញ៉ែគ្នាលេង លេងចុះលេងឡើងស្រលាញ់មែនទែន ពេលស្រលាញ់ដំបូងមិនខ្វះទេមាត់ចាបមាត់ព្រាបរិះគន់គ្មានប្រណីទេ ស្រលាញ់បានតែដំបូង សួរថាអ្នកទាំងអស់គ្នាកើតអីច្រណែនមែន សុទ្ធចាំមើលកាលបែកគ្នា បាន7ថ្ងៃត្រូវម៉ាក់ដឹងរឿងផង

ស្អប់ពួកតែស្ករផងក៏និយាយលេងថា(បងម៉ាក់ថាបើស្រលាញ់អូនអោយម៉ាក់បងមកសួរដល់ផ្ទះមក) និយាយពីថាទាន់ចិត្តប្រាប់ពេលព្រឹក មកដល់ពេលថ្ងៃញ័រអស់គ្មានសល់ អាចថាវាលឿនបន្តិច តែម្នាក់ៗសុទ្ធតែគិតច្បាស់លាស់ហើយ ថានឹងដើរទៅមុខជាមួយគ្នាព្រោះវាមិនមែនជាការលេងសើចទេ

ពួកខ្ញុំមិនបាច់យូរឆ្នាំតស៊ូរដូចគេក៏បានដែរ តែពេលសំខាន់យើងច្បាស់ក្នុងចិត្តថាយើងត្រូវការម្នាក់នឹងស្រលាញ់ម្នាក់នឹងគឺគ្រប់គ្រាន់ហើយ តែការពិតគាត់លួចស្រលាញ់ខ្ញុំយូរហើយ តែខ្ញុំសាវ៉ាពេក អរគុណដែលមកក្នុងជីវិតអូន23/08/19 love 13/09/19 22days Zå Skÿ»។

Related posts

Leave a Comment