ក្រោយឆ្កែសំណព្វត្រូវគេទាក់ធ្វើម្ហូប បន្សល់ទុកកូននៅឱ្យរញង់ ខេមរៈ សិរីមន្ត អំពាវនាវរឿងនេះយ៉ាងកម្សត់ (វីដេអូ)

តារាចម្រៀង ខេមរៈ សិរីមន្ត សម្ដែងក្ដីអាណិតអាសូរចំពោះកូនឆ្កែតូចៗទើបនឹងកើតបានជាង ១ ខែជាពន់ពេក ដែលពួកគេត្រូវបាត់បង់មេ ព្រោះតែមានចោរចិត្តអប្រិយទាក់យកទៅសម្លាប់ធ្វើជាម្ហូបអាហារបំពេញក្រពះរបស់ខ្លួន ។

ខេមរៈ សិរីមន្ត និង ភរិយា បានសម្ដែងនូវក្ដីអាណិតអាសូរចំពោះកូនឆ្កែកំព្រាគ្មានមេបាទាំងអស់នោះយ៉ាងខ្លាំង ព្រោះពួកវាប្រៀបដូចជាសមាជិកគ្រួសារម្នាក់ដែរ ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់អ្នកដែលចូលចិត្តទាក់សត្វឆ្កែ អ្នកចូលចិត្តបរិភោគសាច់ឆ្កែ ឬអ្នកដែលធ្វើអាជីវកម្មលើសត្វឆ្កែទាំងអស់ មេត្តាបញ្ឈប់រាល់សកម្មភាពរបស់ខ្លួនតទៅទៀត ។

តារាចម្រៀងប្រុសដ៏ល្បីខាងលើបានលើកឡើងទៀតថា ទោះបីជាកូនឆ្កែកំព្រាទាំងអស់នេះ ជាសត្វ មិនចេះនិយាយស្ដីក៏ដោយ ប៉ុន្ដែពួកវាក៏មានជីវិត មានបេះដូង មានមនោសញ្ចេតនា និង ត្រូវការភាពកក់ក្ដៅពីមេដូចគ្នានឹងមនុស្សដែរ ៕​

Related posts

Leave a Comment