ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ប្រិយមិត្តប្រាកដជាបានស្គាល់នូវភាពល្បីល្បាញរបស់លោកតាមរយៈការសម្តែងខនសឺត និង បទចម្រៀងពីរោះៗជាច្រើនបទផងដែរ។តារាចម្រៀងប្រចាំផលិតកម្មថោន ខេម មិនត្រឹមតែមានសំឡេងពីរោះ ក្រអួនក្រអៅ ប៉ុណ្ណោះទេ សូម្បីតែទឹកចិត្តរបស់លោកក៏ល្អ និង មានមេត្តាធម៌ចំពោះជនទីទ័លក្រផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញ តារាចម្រៀងដែលមានទឹកដមសំឡេងពីរោះ លោក ខេម ក៏បាននាំអំណោយទៅចែកជូនគ្រួសារទីទ័លក្រ និងចាស់ជរាគ្មានទីពឹងជាមួយមិត្តរួមក្រុមជាច្រើនផងដែរ។
ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម នៅតែបន្តជួយជនលំបាក ដោយយោងតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួនលោក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ បានបង្ហោះសារភ្ជាប់ជាមួយរូបភាព និង សំណេរថា (ដោយក្តីអាណិតអាសូរ ឃើញគាត់នៅក្មេង ម៉ោងមួយ ពីរយប់ មិនទាន់គេង ដើររាំតាមហាង ដើម្បីយកលុយរៀន ក៏សម្រេចចិត្តយកគាត់ទាំងពីរចូលក្រុមរាំរបស់ខ្ញុំតែម្ដង)។
ទាក់ទងនឹងរឿងសប្បុរសធម៌ខាងលើនេះដែរ ក្រោយលោក ខេម បង្ហោះសារភ្ជាប់ជាមួយរូបភាពប្អូនៗពីរនាក់ខាងលើនោះរួចមក ក៏ឃើញមហាជនជាច្រើនសំដែងការគាំទ្រ និង សរសើរចំពោះទឹកចិត្តតារាចម្រៀងប្រចាំផលិតកម្មថោនផងដែរ។ ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៕