ពួកគាត់រំភើបចិត្តគ្រប់គ្នា! ផ្ទះនីមួយៗ នៅក្នុងភូមិព្រះដាក់ ទទួលបានទូរស័ព្ទទំនើប១គ្រឿង ស៊ីមកាតប្រើប្រាស់អ៊ិនធឺណេត ដោយឥតគិតថ្លៃរយៈពេល១ខែ

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់ឲ្យដឹងថា៖ “ដើម្បីអបអរសាទរការទទួលបានការគាំទ្រលើសពីរំពឹងទុកនៃជំហានសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ក្រុមហ៊ុនទូរស័ព្ទ Seatel (Yes 018) ដែលជាសប្បុរសជនដំបូង ដែលបានគាំទ្រទាំងស្រុង នៅក្នុងភូមិសាកល្បងទី១នេះ បានសម្រេចចិត្តផ្តល់ជូនបន្ថែមដល់ផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់ នូវទូរស័ព្ទ 4G smart phone មួយគ្រឿង ព្រមទាំងសុីមកាតប្រើប្រាស់ Internet ដោយឥតគិតថ្លៃរយៈពេល១ខែ ជូនគ្រួសារទាំង៥១៨នៅក្នុងភូមិផងដែរ។

ជួសមុខអោយប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណដ៍ជ្រាលជ្រៅដល់ក្រុមហ៊ុន Yes 018 ដែលបានស្ម័គ្រចិត្តចូលរួមគាំទ្រយុទ្ធនាការផ្ទះ១អំពូល១ និងបានចូលរួមផ្លាស់ប្តូរជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិព្រះដាក់អោយរឹតតែប្រសើរឡើងជាងមុន។ ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនទូរស័ព្ទYes018នៅក្នុងថ្ងៃនេះ ពិតជាបានចូលរួមចំណែកក្នុងការផ្តល់ភាពងាយស្រួល និងបានជាប្រយោជន៍រួមដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋនិងសហគមន៍នៅទីនោះ។ #yes018 | yes kh | #ផ្ទះ១អំពូល១ | #ព្រះដាក់”៕

Related posts

Leave a Comment