លោកតាម្នាក់ដែលជាសន្តិសុខ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ខណៈដែលគាត់មានវ័យចាស់ជរាហេីយនោះនៅតែខិតខំធ្វើការងារគ្មានពេលវេលាឈប់សម្រាកនោះទេ ដោយក្នុងមួយថ្ងៃលោកតាត្រូវយាមដល់ទៅ២៤ម៉ោងឯណោះ ហេីយអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ សូម្បីតែកង់របស់គាត់ក៏ត្រូវចោរលួ ចយកទៅបាត់ និងថែមទាំងធ្វើឲ្យបា ក់កៅអីគាត់ទៀតផង។
យ៉ាងណាមិញ ពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់ នូវទឹកចិត្តដ៏ប្រពៃក្នុងនាមជាកូនខ្មែរដូចគ្នា ដោយមេីលឃេីញពីទុក្ខលំបាក និងមានក្តីអាណិតអាសូរជាពន់ពេកនោះ បងស្រីម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Pisey Houm និងជាម្ចាស់ក្រុមហ៊ុនបោះដុំភែលទឹកប្រៃ មាស ពេជ្រ ជាផលិតផលសុទ្ធរបស់ប្រទេសជប៉ុនទទួលស្គាល់ជាស្តង់ដារអន្តរជាតិ បានប្រកាសស្វែងរកលោកតារូបនេះ ដោយក្នុងនោះបងស្រីបានមានការរៀបរាប់ថា៖
«ឃេីញគាត់ចឹងនឹកឃេីញប៉ាខ្ញុំកាលខ្ញុំនៅពីតូច ប៉ាខ្ញុំដេីរយាមផ្ទះអោយគេយកលុយអោយកូនៗរៀន បានកូនម្នាក់ៗមានថ្ងៃនេះ។ បងៗមានស្គាល់គាត់ទេជួយប្រាប់ខ្ញុំផង ខ្ញុំចង់ជួយគាត់នៅថវិកាមួយចំនួនដើម្បីចូលរួមបរិច្ចាគ អាចទាក់ទងមកនាងខ្ញុំបានតាមរយៈលេខទូរស័ព្ទ 069609044 យេីងខ្មែរដូចគ្នា យេីងទៅធ្វើបុណ្យទាំងអស់គ្នា»។