រំភើបជំនួស! ទីបំផុតក្មេងទាំង២នាក់ ទទួលបានកាដូពិសេស ពី ថៅកែហាងពេជ្រ ហើយ មានដូចជា…

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរដ៏ប្រពៃ ចេះជួយអ្នកទីទាល់ក្រ ជាបន្តបន្ទាប់របស់គាត់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញថៅកែរូបនេះ បានភ្ជាប់សារបញ្ជាក់មួយទៀតហើយ ទាក់ទងលោកស្រី បានជួយឧបត្ថម្ភ ក្មេងក្រីក្រ២នាក់។ លោកស្រីបានប្រាប់ថា៖

“សប្បាយចិត្តណាស់​ ថ្ងៃនេះបានសម្រេចបំណងមួយទៀតហើយ។ បងគ្មានអ្វីជួយប្អូនច្រើនទេ មានតែជួយទិញកង់ សម្លៀកបំពាក់ថ្មី និងសម្ភារៈតិចតួចជូនប្អូន ដើម្បីបន្តដំណើរសិក្សាទៅមុខទៀត។

ជីវិតយើង​ គឺមានតែការតស៊ូបែបនេះ ហើយសង្ឃឹមថាអនាគតប្អូននឹងបានប្រសើរ។ កុំតូចចិត្តនឹងវាសនាខ្លួនឯង តែត្រូវខំប្រឹងប្រែងរៀនសូត្រ ដើម្បីជីវិតទៅថ្ងៃមុខ។

ឱ្យតែខ្ញុំមានពេល ខ្ញុំមាន​លុយ ខ្ញុំនឹងព្យាយាមជួយអ្នកព្យាយាមតស៊ូតាមលទ្ធភាពបន្តទៀត ព្រោះ ដាណា​ ម្នាក់នេះ ស្រលាញ់អ្នកតស៊ូ។ “៕

Related posts

Leave a Comment