ក្តៅៗ! ទីបំផុត ស្គាល់អត្តសញ្ញាណជនស​​ង្ស័យ ដែលបា​ញ់សម្លា​ប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញហើយ នៅពេលនេះ…

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីវេលាម៉ោង ៤ជាងទៀបភ្លឺ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ មានហេតុការណ៍ ដ៏រ​​ន្ធ​ត់មួយបានកើតឡើង ដោយ Dj Mini ត្រូវបានគេបា​​ញ់ស​​ម្លាប់ នៅក្នុងនៅភោជនីដ្ឋានហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ លើផ្លូវត្រសក់ផ្អែម (ផ្លូវ៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ពេលនេះ ជនស​ង្ស័យត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ដែលមានឈ្មោះថា ដួង មុនីរដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដីកាបញ្ជាឲ្យ ជ​នស​ង្ស័យនេះ ចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីសាកសួរលើប​ណ្ដឹងព្រ​ហ្មទណ្ឌ ពីប​ទឃា​តក​ម្ម៕

Related posts

Leave a Comment