នោះ ផ្ទុះការរិះគន់ ! ទៅម្ចាស់ហាងពេជ្រ ទ្រី ដាណា អ្នកក្រពិតប្រាកដ មិនសូវជួយ ជួយរកតែអ្នកល្បី ឲ្យសុទ្ធតែម៉ូតូ គ្រឿងមាសពេជ្រ

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា មនុស្ស អតីត បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ នៅលើពិភពលោកនេះ គ្មានទេតុល្យភាព ក្មួយស្រីស្គាល់ពាក្យនិងអត់ ពាក្យនិងមានន័យថា (ភាពស្មើភាពគ្នា)មិនចង់រិះគន់ មិនជាន់ពន្លិច ហើយក៏មិនមែនព្រោះការច្រណែនអ្វីនោះដែរ ព្រោះខ្ញុំមិនដែលបានលុយ១០០ខ្មែរ ហែកជា៤ពី Facebookនោះឡើយ ក៏ប៉ុន្តែ!!

ក្មួយស្រីក្រីក្រនៅស្រុកស្រែម្នាក់ សំពះទទូចអង្វរ សុំការឧបត្ថមពីសប្បុរសជន អោយជួយគាត់ផង ព្រោះគាត់មិនមានកង់ជិះទៅសាលា ចង់មានសម្ភារះសិក្សាដូចគេ មិនចង់ឈប់រៀនទេ ព្រោះគាត់ស្រលាញ់ការសិក្សា រៀនពូកែរហូតដល់បានប័ណ្ណសរសើរថែមទៀតផង តែដោយសារជីវភាពត្រូវបង្ខំអោយគាត់បញ្ឈប់ការសិក្សា!!ប៉ុន្តែក្រឡែកមកមើល ក្មេងស្រីម្នាក់ដែលត្រូវគេវាយធ្វើបាបក្នុងថ្នាក់រៀនវិញតាមខ្ញុំដឹង ជាគ្រួសារគាត់មិនមែនជាគ្រួសារក្រខ្សត់ប៉ុន្មានទេ ដូចជាមានឪពុកជាមន្រ្តីយោធា ថ្នាក់វរសេនីយ៍ផង ។

ហើយចំពោះការវាយគ្នានោះ ខ្ញុំគិតថា ទះដៃម្ខាងវាមិនលឺនោះទេ មានភ្លើងទើបមានផ្សែង (ទំពក់មិនទៅ ព្នៅក៏មិនមក) នេះជាពាក្យចាស់បុរាណ។ប៉ុន្តែក៏អគុណដល់ទឹកចិត្តចំពោះម្ចាស់ហាងគ្រឿងអលង្ការដែរ ដែលបានឧបត្ថមម៉ូតូ ខ្សែករពេជ្យ ក្រោយការវាយគ្នាក្នុងសាលា ហើយខាងកាកបាទក្រហមនោះ ក៏បានឧបត្ថមជាគ្រឿងឧបភោគ បរិភោគផងដែរដល់យុវតីវាយគ្នានោះដែរ ។

ខ្មែរគឺប្រកាន់វប្បធម៍ជួយគ្នាតាំងពីដូនតាមកម្លេះ ក៏ប៉ុន្តែសូមម្ចាស់ជំនួយ មួយចំនួនតូចខ្លះ សូមមេត្តាសូមជួយដោយសុច្ចចិត្តផង កុំធ្វើអ្វីជ្រួលជ្រើម ជោតាមគ្នាព្រោះភាពទាក់ទាញ ទាញយកឱកាសដើម្បីប្រម៉ូដ និងដើម្បីផលប្រយោជន៍របស់ខ្លួនវប្បធម៍តែស្ករ … តែណ្ហើយ!សិស្សក្រីក្រមានច្រើនណាស់ សិស្សគ្មានសាលារៀន ក៏មានច្រើនដែរ មិនមែនមានតែក្មួយស្រីដែលវាយគ្នាក្នុងសាលារៀនម្នាក់នេះទេ ។ ចឹងទេសូមបងប្អូនជួយដល់ក្មួយស្រីដែលគ្មានកង់ជិះទៅរៀនផងចុះ អគុណ។ ប្រភព ៖ មនុស្ស អតីត

Related posts

Leave a Comment