អត់ទ្រាំមិនបានស្រាប់តែ អ្នកដឹកនាំផលិតកម្មថោន លោក RITH OMEGA បានប្រតិកម្មចំពោះបុរសម្នាក់ ដែលបានប្រមាថមកលើលោក ខេម ដោយលោកបាននិយាយថា

មជ្ឈដ្ឋានមហាជនទូទាំងប្រទេស បាននឹងកំពុងមានការចាប់អារម្មណ៍ និងមានការតាមដានយ៉ាងខ្លាំង ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយយុវជនខ្មែរមួយក្រុម បានថតពីទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ ដោយដឹកនាំដោយលោក ហេង ឡុង និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា។

ចំពោះទិដ្ឋភាពក្នុងឃ្លីបវីដេអូខាងលើ យុវជនខ្មែរមួយក្រុមនេះ បានប្រេីប្រាស់នូវពាក្យពេចន៍មិនគួរគម្បីជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រជាជនខ្មែរជាខ្លាំង សុទ្ធតែពាក្យថា ហ្សេន និងពូជខ្មែរទៅណាមិនថ្លៃថ្នូរសោះ និងនៅមានពាក្យពេចន៍មួយចំនួនថែមទៀតផង។

ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញនូវមតិយោបល់រិះគន់ផ្សេងៗគ្នា ដែលមួយចំនួនលើកឡើងខាងយុវជនមួយក្រុមជាអ្នកថត គឺជាអ្នកខុស និងមានមួយចំនួនទៀតថាខាងតារាគឺជាអ្នកខុស តែទោះជាយ៉ាងនេះក្តី បញ្ហាមួយនេះ នៅមិនទាន់មានការបញ្ចប់នៅឡើយនោះទេ ខណៈដែលក្រុមទាំងសងខាងកំពុងតែដាក់ពាក្យបណ្ដឹងទាំងសងខាង។

ទន្ទឹមនឹងហេតុការណ៍នេះដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ មានរឿងរ៉ាវថ្មីមួយទៀតបានកើតឡើងដោយបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ដំបង វៃឆ្កែ បានមានការលើកឡើងយ៉ាងដូច្នេះថា៖ «ទូរស័ព្ទខ្ញុំលុបអស់ហើយ បើមានចម្រៀងអា ខេម ទៀត សូមអោយខ្ញុំងាប់ទៅចុះ» ។

បន្ថែមទៀតនោះ បុរសរូបនេះ ក៏បានទិញភេសជ្ជៈមួយកំប៉ុងដែលមានរូបលោក ខេម និងជាអ្នកតំណាងផ្សព្វផ្សាយជូនក្រុមហ៊ុនភេសជ្ជៈមួយនេះ ដោយបានចាក់ទឹកនោះចេញ នឹងបានយកដំបងមកវាយអោយកំបុិតខ្ទេចទៀតផង។ ដោយឡែក លោក Rith Omega អ្នកដឹកនាំផលិតកម្ម ថោន ក៏បានមានការលើកឡើងថា៖

«ចង់និយាយថា អត់លោកឯងមួយក៏បង ខេម មិនខ្វះអ្នកគាំទ្រដែល ប្រជាជនខ្មែរពិតប្រាកដ គេដឹងគេយល់គេទទួលស្គាល់ថាបង ខេម មនុស្សបែបណា តារាចំរៀងដែលមិនចេះវាយរឹក តែងតែជួយការងារសង្គម ហើយគាត់ក៏មិនដែលធ្វើអ្វីអោយប៉ះពាល់ប្រទេសជាតិ នឹងសង្គមយើងដែល ពួកអ្នកឯង មិនដឹងខួរក្បាលស្អី និយាយមកយ៉ាងទទឹងទិស»។

Related posts

Leave a Comment