ឆ្នេរអូរឈើទាល២ និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រ សាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរណ៍ មកកំសាន្តដោយសេរី ឥតមានការបង់លុយទេ, ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុខភាព

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Marady Chhun បានបង្ហោះរូបភាពពីឆ្នេរសមុទ្រ នៅខេត្តព្រះសីហនុ ដែលមើលទៅពិតជាស្រស់ស្អាត គួរឲ្យចង់ទៅលេងខ្លាំងណាស់។ ក្នុងនោះ ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

​​”សូមអញ្ជេីញពុកម៉ែបងប្អូនមកកំសាន្តនៅខេត្តព្រះសីហនុ ចាប់ពីពេលនេះតទៅ ឆ្នេរអូរឈើទាល២ ( អតីតឆ្នេរអារីស្តុន ) និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរ សមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជា ពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុខភាព។”។

ក្រោយពីឃើញរូបភាពទាំងនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរថា ពិតជាស្អាតមែន។ តោះ កុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នានូវរូបភាព នៃទេសភាពឆ្នេរសមុទ្រ៕

Related posts

Leave a Comment