រំភើបជំនួស! ប្អូនពីរនាក់នេះដែលត្រូវបានម្តាយស្លាប់ចោល ពេលនេះត្រូវបានលោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្តម ហ៊ុន គឹមជាតិ បានឧបត្ថម្ភថវិកាចំនួន

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ យោងតាមរយៈគណនី ហ្វេសប៊ុកមួយមានឈ្មោះ Siek Bunnary បានបង្ហោះអំពីទិដ្ឋភាពក្មេងប្រុសស្រី ២នាក់ រស់នៅកំព្រាឪពុកម្ដាយ មានតែជីដូន ព្រោះតែឪពុកម្ដាយរបស់ក្មេងទាំងពីរនាក់ ទើបតែស្លា ប់បាត់បង់ជីវិត កាលពីពេលថ្មីៗនេះ នៅលើផ្លូវ ៦០ម៉ែត្រ ដោយសារតែគ្រោះថ្នា ក់ចរាចរណ៏ ដែលជាហេតុធ្វើឲ្យមហាជនមានការអាណិត និងរន្ធ ត់ចិត្ដជាខ្លាំង។ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”ពិតជាអាណោចអាធមណាស់ ម្តាយស្លា ប់ចោល គេដេញចេញពីដីគេទៀត តើក្មួយៗទៅពឹងនរណា នរណាចិញ្ចឹមក្មួយៗទៅ ក្មួយៗនៅភូមិ​ព្រែក​ឫស្សី​ ឃុំព្រែក​ឫស្សី​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល រស់នៅលើដីគេ ពេលនេះម្តាយក្មួយស្លា ប់ចោលបាន ៨ថ្ងៃហើយ

ម្ចាស់ដីបានរើឥវ៉ាន់ក្មួយៗចេញហើយដេញចេញពីដី។ សូមបងប្អូនជួយក្មួយៗផង អាណិតក្មួយខ្លាំងណាស់ លេខខ្ញុំបាទ 096 7080 007 012 540 401 ABA 000384295”។យ៉ាងណាមិញ ក្រោយឃើញការបង្ហោះនេះភ្លាម ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក K01 បានចុះទៅជួបក្មេងទាំងពីរនាក់នោះតែម្ដង និងបាននាំមករបស់របបប្រើប្រាស់មួយចំនួន ជូនទៅដល់ក្មេងទាំងពីរនាក់នោះ បូករួមនឹងថវិកាចំនួន ៤០០ដុល្លារ

របស់ឯកឧត្ដម ហ៊ុន គីមជាតិ និងលោកជំទាវ ហាក់ ដាណា ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន។ បន្ថែមពីលើនេះដែរ លោក K01 ក៏បានភ្ជាប់សារមួយឃ្លាថា៖”អរគុណសំរាប់បងប្អូនដែលបានជួយស៊ែរ ដល់លោកជំទាវ ហាក់ ដាណា និងលោកជំទាវ សេង វណ្ណរី ដែលបានអោយK01ជួយយកថវិកា ទៅដោយផ្ទាល់ជាក្មួយទាំងពីរនេះ”។ប្រភព​៖ហ្វេសប៊ុក

Related posts

Leave a Comment