រឿងនេះមិនទាន់ចប់ទេ! ពេលនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញា ឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូប នោះហើយ ដើម្បី…

នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក ឯកឧត្ដម​ ពេជ្រ​ ស្រស់​ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ដំណឹងអនុវត្តច្បាប់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអន្តរាគមន៍ទៅព្រះរាជអាជ្ញា ឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូប នោះហើយ ដោយព្រះរាជអាជ្ញា កំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿង មកតុលាការ ដើម្បីដាក់ទោសតាម ផ្លូវច្បាប់។ ពេជ្រ ស្រស់ ២១/០១/២០២០”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីកន្លងទៅថ្មីៗនេះ មាន ករណីក្មេងស្រីម្នាក់ដែលត្រូវបានក្មេងស្រីមួយក្រុមវា​យនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ។ ក្នុងនោះ គេក៏បានឃើញ ដោយភាគីជ​នរ​​ងគ្រោះយល់ព្រមដកពាក្យបណ្តឹង ហើយជ​នប​​ង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជ​នរ​ងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំ​ហុសឆ្គងដ៏ធ្ង​ន់ធ្ង​រដែលគាត់បានធ្វេី ៕

Related posts

Leave a Comment