សូមជួយស៊ែរតៗគ្នាដើម្បីជួយក្មួយៗផង!! ម្តាយទើបតែស្លា ប់បាន៨ថ្ងៃ ម្ចាស់ដីបានរើឥវ៉ាន់ក្មួយៗចេញ ហើយដេញចេញពីដី ឈប់ឲ្យនៅ ពេលនេះកន្លែងស្នាក់នៅក៏គ្មាន បាយក៏គ្មានហូប សូមបងប្អូនជួយគាត់ផង…

នៅលើលោកយើងនេះ គ្មាននរណាម្នាក់កើតមកចង់ក្រ ឬចង់រស់នៅ ដោយពឹងលើអ្នកដទៃនោះទេ តែមនុស្សត្រូវចេះផ្តល់តំលៃ និងក្តីមេត្តាដល់គ្នាផង ព្រោះថាពួកគាត់ពេលនេះមិនដឹងជាត្រូវទៅពឹងអ្នកណាទេ ។ ជីវិតក្មេងប្រុសស្រីពីរនាក់បងប្អូន ត្រូវរស់នៅយ៉ាងវេទនា ក្រោយពីម្តាយរបស់ខ្លួនបានស្លា ប់ទៅទើបតែបាន៨ថ្ងៃប៉ុណ្ណោះ ក៏ត្រូវម្ចាស់ដីដែលឲ្យនៅនោះ ដេញគ្នាពីរនាក់បងប្អូនចេញ និងរុះរើឥវ៉ាន់គ្នាខ្ទេចគ្មានសល់ទៀត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Siek Bunnary បានបង្ហោះសារថា “ពិតជាអាណោចអាធមណាស់ ម្តាយស្លា ប់ចោល គេដេញចេញពីដីគេទៀត តើក្មួយៗទៅពឹងនរណា នរណាចិញ្ចឹមក្មួយៗទៅ ក្មួយៗនៅភូមិ​ព្រែក​ឫស្សី​ ឃុំព្រែក​ឫស្សី​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល រស់នៅលើដីគេ ពេលនេះម្តាយក្មួយស្លា ប់ចោលបាន 8ថ្ងៃហើយ ម្ចាស់ដីបានរើឥវ៉ាន់ក្មួយៗចេញហើយដេញចេញពីដី។

អាស្រ័យហេតុនេះ សូមបងប្អូន ទាំងអស់មេត្តាជួយដល់ ក្មួយផង ព្រោះពួកគាត់គ្មានទីពឹងនោះទេ ហើយពេលនេះ គាត់ពិតជាលំបាកខ្លាំងណាស់ ផ្ទះក៏គ្មាននៅ លុយក៏គ្មានចាយ បាយក៏មិនមានហូប វេទនាជាន់វេទនាពេកហើយ៕សូមបងប្អូនជួយក្មួយៗផង អាណិតក្មួយខ្លាំងណាស់ លេខខ្ញុំបាទ 0967080007 012540401 ABA 000384295″។

Related posts

Leave a Comment