ប្តីល្អ! ដឹងថាប្រពន្ធស្រលាញ់ពណ៌លឿងនាំទៅដល់ណាក៏ទៅ កន្លែងដែលប្រពន្ធប្រាថ្នាគឺ

បាត់ដំបង ៖ អ្នកណាៗ ក៏ចូលចិត្ដមានដំណើរកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ មិត្ដភក្ដិ និងជាលក្ខណៈបែបគូរស្នេហ៏ផងដែរ សម្រាប់លំហែខួរក្បាល ក្រោយពីបំពេញការងារ អស់រយៈពេលជាយូរ។ ពិតណាស់ ប្រិយមិត្ដប្រាកដជាចង់ប្លែកអារម្មណ៏ម្ដងហើយ ដែលចង់ផ្លាស់ប្ដូរបរិយាកាស ធ្វើដំណើរកម្សាន្ដទៅកាន់ទីជិតឆ្ងាយ មិនថាក្នុង ឬក្រៅប្រទេសនោះឡើយ។ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៏ពីសំណាក់ អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដោយនារីដ៏ស្រស់ស្អាតម្នាក់

បានបង្ហោះពីទិដ្ឋភាពសួនផ្កាមួយកន្លែង ដែលជាកន្លែងដ៏ពេញនិយមមួយ ក្នុងការថតរូប ព្រោះតែសួនផ្កាមួយនេះគ្របដណ្ដប់ទៅដោយពណ៍ លឿង យ៉ាងស្រស់ស្អាតតែម្ដង។ក្នុងនោះដែរ បើយោងតាមរយៈម្ចាស់គណនី ខាងលើ ដែលមានឈ្មោះ To Chhun បានសរសេរប្រាប់ឱ្យដឹងថា៖”កន្លែងដែលអូនប្រាថ្នា ទោះដល់ណាក៏បងជូនទៅ សម្រាប់ប្រពន្ធសម្លាញ់ ព្រោះប្រពន្ធស្រលាញ់ពណ៌លឿង ទីតាំង ផ្សារកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment