ថៅកែហាងពេជ្រ៖ មិន​ដឹង​គាត់​នៅ​ណា​ទេ ២​នាក់​បង​ប្អូន​នេះ ឃើញ​តែ​ខោ​អាវ​គ្នា មិន​ដឹង​ប៉ុន្មាន​ឆ្នាំ, បើ​គ្នា​មាន​ខោ​អាវ​ស្លៀក​ពាក់​ថ្មី មាន​ស្បែក​ជើង​ថ្មី មាន​កាតាប​ថ្មី មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា, ចង់​ជួយ​ពួក​គាត់​ណាស់ មាន​អ្នក​ណា​ដឹង​ថា​ទាក់​ទង​តាម​ណា​ទេ?

ថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ទ្រី ដាណា ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ព្រោះតែទង្វើរសប្បុរសធម៌របស់ថៅកែរូបនេះតែម្តង ជាអ្នកមាន មានសម្រស់ស្អាត ថែមទាំងមានចិត្តល្អទៀត។

ហើយនៅថ្ងៃនេះទៀត គេក៏បានឃើញ លោកស្រី ក៏បានធ្វើការប្រកាសស្វែងរកក្មេងប្រុសដ៏គួរឲ្យអាណិតពីរនាក់ទៀតហើយ ដោយលោកស្រីបានបញ្ជាក់ថា៖

“ទំនេរ​ដៃ​តិច មកបើក Facebook លេង ឃើញ​រូប​ក្មេង​នេះ​ទៀត​ហើយ។ មិន​ដឹង​ម៉េច ចិត្ត​ខ្ញុំ​នេះ​ឱ្យ​តែ​ឃើញ​ចេះ​តែ​អាណិត ចង់​តែ​ជួយ តែ​គ្មាន​ពេល​បាន​មើល​អស់។ គិត​ទៅ ក្រោម​មេឃ​តែ​មួយ ជីវិត​ពិត និង​ការ​រស់នៅ វា​ខុស​ៗ​គ្នា​ចឹង​ទៅ។

មិន​ដឹង​គាត់​នៅ​ណា​ទេ ២​នាក់​បង​ប្អូន​នេះ ឃើញ​តែ​ខោ​អាវ​គ្នា មិន​ដឹង​ប៉ុន្មាន​ឆ្នាំ ប៉ុន្មាន​ជំនាន់​ហើយ។ បើ​គ្នា​មាន​ខោ​អាវ​ស្លៀក​ពាក់​ថ្មី មាន​ស្បែក​ជើង​ថ្មី មាន​កាតាប​ថ្មី មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា។ ចង់​ជួយ​ពួក​គាត់​ណាស់ មាន​អ្នក​ណា​ដឹង​ថា​ទាក់​ទង​តាម​ណា​ទេ?

ខ្ញុំ​មាន​ប៉ុណ្ណា ជួយ​បាន​ប៉ុណ្ណឹង ព្រោះ​ឃើញ​គាត់​សើច ឃើញ​គាត់​សប្បាយ ខ្ញុំ​នេះ​ក៏​សប្បាយ​ចិត្ត​ដែរ។ រកស៊ី​រាល់​ថ្ងៃ ក្រៅ​ពី​បំពេញ​ក្ដី​សុខ​ខ្លួន​ឯង ក៏​ចង់​ជួយ​គេ​ឱ្យ​បាន​ច្រើន​ដែរ។

ខ្ញុំ​តែង​ប្រាប់​កូន​ៗ​ខ្ញុំ​ថា កូន​ត្រូវ​ប្រឹង​រៀន ពេល​រៀន​ចេះ អាច​ជួយ​ពួក​គាត់​បាន​កាន់​តែ​ច្រើន ហើយ​អ្នក​ក្រោយ​ៗ​ទៀត នឹង​និយាយ​បែប​នេះ​ត​គ្នា។ បង្រៀន​ពួក​គាត់​ឱ្យ​ស្អប់​ភាព​ក្រ តែ​មិន​ត្រូវ​មើល​ងាយ​អ្នក​ក្រ​ខ្សត់​ទេ ព្រោះ​ពួក​គាត់​ក៏​មិន​ចង់​ដែរ។”៕

Related posts

Leave a Comment