នៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ស្រីអូន បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា ព្រមទាំងរៀបរាប់ដោយក្តីអាណិតថា៖ “រូបភាពនេះ មេីលហេីយ តឹងទ្រូងណាស់ កូនអេីយកូន ម៉ែប្រឹងលួងកុំអោយកូនយំ តែទ្រូងម៉ែស្ទេីរធ្លាយ បងសរសេីរអូនរឹងមាំណាស់ ឡោម លក្ខិណា – Lorm Leakena គ្រប់យ៉ាងដោយសារមានបងប្អូនលេីកទឹកចិត្តគាត់”។
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា ស្វាមីតារាសម្តែងរូបនេះ បានទទួលមរណភាព កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ដោយគ្រោះថ្នាក់ចរាចរណ៍។
លក្ខិណា ក៏ធ្លាប់បានរៀបរាប់ប្រាប់សារព័ត៌មាន ក្នុងស្រុកមួយ ទាំងទឹកភ្នែកថា៖ “ចង់និយាយថាវាភ្លាមៗពេក ខ្ញុំទទួលយកអត់បាន ព្រោះអីខ្ញុំអាណិតកូន កូនខ្ញុំនៅតូច ហើយប៉ាវាស្រឡាញ់កូនណាស់ ព្រលឹមឡើងអញ្ចឹងវាក្រោកមក វាទៅខ្វេះភ្នែកឪវាហើយ វាទៅញោះ ឲ្យឪវាភ្ញាក់ ហើយប្រឡែងគ្នាដូចជ្រូកពុលអញ្ចឹង ជាមួយកូន ខ្ញុំដឹងថាគាត់ទៅដឹងតែបិទភ្នែកអត់ជិតហើយ ព្រោះគាត់នៅស្រណោះកូនគាត់… “៕