បន្ទាប់ពីទទួលបានការលើកទឹកចិត្ត និងកាដូពីម្ចាស់ហាងពេជ្រ ទ្រី ដានា ប្អូនស្រី មរកត បានពោលពាក្យមួយឃ្លាដែលមានន័យល្អថា…

ជុំវិញករណីក្មេងស្រីម្នាក់ ឈ្មោះមរកត ដែលត្រូវបានសិស្សសាលា ៤ នាក់ព្រួត វា យ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះតែឃើញភាពឃោឃៅព្រៃផ្សៃពេកនៃការវា យធ្វើបាបក្មេងស្រី មរកត ទោះបីជាយ៉ាងករណីនេះ គឺប្អូនស្រីរងគ្រោះទទួលបានសំណង ២០០០$ ប៉ុន្នោះ ដែលនេះជាជំហានដំបូងប៉ុន្នោះ ប្រសិនបើពិនិត្យឃើញប្អូនស្រីរងគ្រោះមានប៉ះពាល់អ្វីម្យ៉ាងដល់រាងកាយ និងសតិអារម្មណ៍ អាណាព្យាបាលប្អូនស្រីនិងគិតបន្តទៀតដើម្បីឲ្យខាងក្មេងៗទំនើងត្រូវដោះស្រាយបន្ត។

ហើយដូចតាមការសន្យានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ម្ចាស់ហាងពេជ្រឈ្មោះ Dana Try បានជួបប្អូនស្រីរងគ្រោះ មរកតហើយ ដោយអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹក និងសារថា: ស្ដាប់​ឪពុក​ម្ដាយ​គាត់​រៀប​រាប់​ទាំង​រលីង​រលោង ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ធម្មតា​កូន​ស្រី ស្រលាញ់​ស្ទើរ​លេប បែរ​ត្រូវ​គេ​វា យ​ដំ ​ច្រំ​ធា ក់ ហើយ​ឃើញ​ស្រស់​ៗ​ក្នុង​វីដេអូ​ទៀត មាន​អារម្មណ៍​បែប​ណា​ទៅ? 😢😢😢

ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ឪពុក​ម្ដាយ និង​ក្មេង​ស្រី​ដ៏​គួរ​អាណិត​នេះ​ហើយ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ខ្លាច កុំ​ខ្វល់​តទៅ​ទៀត អ្នក​ណា​ធ្វើ​អី​ដាក់​បែប​ហ្នឹង​ទៀត ត្រូវ​ហ៊ាន​ប្រាប់ ហ៊ាន​និយាយ ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ក្លាហាន និង​ព្យាយាម​តស៊ូ​រៀន​សូត្រ។ ខ្ញុំ​អាណិត​គាត់ ខ្ញុំ​គិត​ដល់​ជីវិត​ខ្ញុំ​ដែល​ធ្លាប់​នៅ​ម្នាក់​ឯង ធ្លាប់​រង​ការ​ភ័យ​ខ្លាច​សព្វ​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​មិន​ដែល​ចុះ​ចាញ់​ទេ ខ្ញុំ​តែ​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​តែ​ជម្នះ ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ ទោះ​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ។

ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ប្រឹង​រៀន​សូត្រ ហើយ​ផ្ដល់​ខ្សែ​ក​ឱ្យ​គាត់​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត។ តែ​ខ្ញុំ​ឱ្យ​គាត់​សន្យា​ថា ប្រឹង​រៀន​សូត្រ ឈប់​ភ័យ​ខ្លាច ហើយ​មាន​រឿង​អី​ត្រូវ​ប្រាប់​ឪពុក​ម្ដាយ ហើយ​បើ​មាន​គេ​គំរា ម ត្រូវ​ប្រាប់​គ្រូ តែ​បើ​នៅ​តែ​គេ​ធ្វើ​បាប​ទៀត អាច​ប្រាប់​ខ្ញុំ​បាន។ គាត់​ថា ឈប់​ឱ្យ​គេ​ធ្វើ​បាប​ហើយ!😊😊។

Related posts

Leave a Comment