ដូចដែលប្រិយមិត្ត បានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុន បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែល ក្មេងស្រីមួយរូប បានរងគ្រោះព្រោះតែត្រូវ ក្មេងស្រីមួយក្រុមព្រួតវា យយ៉ាងដំ ណំ ក្នុងថ្នាក់រៀន នៅវិទ្យាល័យផ្សារដើមថ្កូវ។ មិនយូរប៉ុន្មាន បញ្ហានេះក៏បានដឹងដល់ ឪពុកម្ដាយជនរងគ្រោះ ព្រមទាំងអ្នកបង្កហេតុ ធ្វើឲ្យមានការដោះស្រាយទទួលយកសំណងថ្លៃជំនឿចិត្ត ចំនួន២០០០ដុល្លារជាជំហ៊ានដំបូង។ លើសពីនេះ ក្មេងស្រីរងគ្រោះ មានឈ្មោះថា ស៊្រុន កែវមរកត រូបនោះត្រូវបានមិត្តៗក្នុងបណ្ដាញសង្គម លើកយកមកនិយាយតគ្នា និងកើតចិត្តអាណិតអាសូរខ្លាំងណាស់។
អ្វីដែលកាន់តែពិសេសនោះគឺ ស្រ៊ុន កែវមរកត បានធ្វើឲ្យអ្នករាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយរូបសម្ផស្សស្រស់ស្អាតតាមបែបធម្មជាតិ មានទម្រង់មុខគួរឲ្យទាក់ទាញ អមដោយអត្តចរិកស្លូតបូត រហូតដល់ថ្នាក់ត្រូវបានលើកទឹកចិត្តឲ្យទៅចូលរួមប្រឡងក្នុង កម្មវិធីលំដាប់ថ្នាក់ពិភពលោក Beauty Pageant ថែមទៀតផង។
យ៉ាងណាទៀតសោត គ្រាន់តែទទួលដំណឹងបែបនេះភ្លាម ធ្វើឲ្យមហាជនទាំងអស់ រំភើបចិត្តជំនួស និងគិតថា មរកត ពិតជាសាកសមនឹង ចូលប្រឡងកម្មវិធីមួយនោះពិតមែន៕