សូមបងប្អូនស៊ែរម្នាក់មួយយកបុណ្យផង! វេនកាន់បិណ្ឌទី២ហើយ តែព្រះសង្ឃគង់នៅវត្តក្រឡាញ់ចាស់ មិនមានចង្ហាន់ឆាន់ទេ បានត្រឹមតែឆាន់ត្រីខកំប៉ុងតែប៉ុណ្ណោះ…មានវិដេអូ

នៅរដូវភ្ជុំបិណ្ឌនេះ បងប្អូនជាច្រើនបានទៅកាន់វត្តអារាម ដើម្បីធ្វើបុណ្យ សន្សំកុសល សូមសេចក្តីសុខ និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ថ្ងៃនេះគឺជាថ្ងៃទី០២ហើយ នៃការកាន់បិណ្ឌរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។ តែបើងាកមកមើលវត្តមយនៅខេត្តកំពង់ឆ្នាំងវិញ ពិតជាគួរឲ្យខ្លោចចិត្តជាខ្លាំង ព្រោះតែព្រះសង្ឃគង់នៅវត្តអារាមនោះ មិនមានចង្ហាន់ឆាន់ទេ ហើយក៏មានពុទ្ធបរិស័ទក៏សូវមានដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះសារថា”ជួយShares យកតែបុណ្យផងកម្សត់ណាស់ ឆ្នាំណាដូចឆ្នាំ ណា អត់វេនរហូត១៣.០៩.២០១៩ អាត្មាភាពព្រះចៅអធិការ វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមជំរាបជូនដំណឹង ជូនញាតិញោមគ្រប់គ្នាអោយបានជ្រាបថា ក្នុងរដូវបុណ្យកាន់បិណ្ឌ សំរាប់វត្តក្រឡាញ់ចាស់ ឆ្នាំនេះមានតែ៤ វេនទេ សំរាប់១៥ថ្ងៃ ផុតពីនិងទៅត្រូវដោះស្រាយខ្លួនឯង សូមញាតិញោម ចូលរួមជួយតាមសទ្ធា ដើម្បីបាន ចង្ហាន់ប្រគេន ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៥អង្គលេខទូរសព្ទអាត្មាភាព ម៉ុច សៅលី 015896999.090896999 097 55 08 097 សូមអរព្រះគុណ និងអគុណ”។

ព្រះចៅអធិការវត្តបានរៀបរាប់ថា “រដូវ កាន់បិណ្ឌ វេនទី២ សំរាប់វត្តក្រឡាញ់ចាស់ ទ្រាំទៅកូន ធ្វើមិចបើវត្តយើងអត់មានវេន បិណ្ឌដូចគេ វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សូមញាតិញោមចូលរួមជួយតាមសទ្ធា លេខទូរសព្ទអាត្មាភាព ព្រះចៅអធិការ ម៉ុច សៅលី 015896999.090896999 អត់វេនរាល់ឆ្នាំ”។

Related posts

Leave a Comment