លោក K01៖ លោកស្រីទ្រីដាណា គាត់ធ្វើអ្វីៗ ទៅលើរឿងដែលល្បីៗ នេះជាមតិប្រិយមិត្ត តែK01អត់ជឿទេ ចឹងសូមអោយលោកស្រីទ្រីដាណា ជួយលើមនុស្សទូទៅផង កុំអោយគេថា….

ជុំវិញករណីក្មេងស្រីម្នាក់ ឈ្មោះមរកត ដែលត្រូវបានសិស្សសាលា ៤ នាក់ព្រួត វា យ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះតែឃើញភាពឃោឃៅព្រៃផ្សៃពេកនៃការវា យធ្វើបាបក្មេងស្រី មរកត ទោះបីជាយ៉ាងករណីនេះ គឺប្អូនស្រីរងគ្រោះទទួលបានសំណង ២០០០$ ប៉ុន្នោះ ដែលនេះជាជំហានដំបូងប៉ុន្នោះ ប្រសិនបើពិនិត្យឃើញប្អូនស្រីរងគ្រោះមានប៉ះពាល់អ្វីម្យ៉ាងដល់រាងកាយ និងសតិអារម្មណ៍ អាណាព្យាបាលប្អូនស្រីនិងគិតបន្តទៀតដើម្បីឲ្យខាងក្មេងៗទំនើងត្រូវដោះស្រាយបន្ត។ក្នុងនោះ ឯកឧត្តម ពេជ្រ ស្រស់ បានចេញមុខមកជួយប្អូនស្រីដែលរងគ្រោះ ដោយបានបង្ហោះសារថា: ខ្ញុំនឹងដាក់មេធាវីរបស់ខ្ញុំប្តឹងក្មេងទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ ដោយមិនអាចយកលុយមកបញ្ចប់រឿងបានទេ បើពុំនោះទេនឹងកើតក្មេងទំនើងពេញស្រុកខ្មែរមិនខានឡើយ។

ច្បាប់គឺជាច្បាប់ ច្បាប់សម្រាប់មនុស្សមិនគ្រប់អាយុក៏មានចែងដែរ។បញ្ជាក់មិនមែនខ្ញុំឈ្លោះជាមួយក្មេងទេ ប៉ុន្តែត្រូវតែពង្រឹងច្បាប់ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សង្គម ១៧-០១-២០២០។

មិនឈរអោបដៃមើល ពេលនេះម្ចាស់ហាងពេជ្រឈ្មោះ Dana Try ក៏បានបង្ហោះសារចង់ជួបប្អូនស្រី មរកត ដោយអ្នកនាងបានរៀបរាប់ថា: “ក្នុងនាងបងជាម្ដាយគេម្នាក់ដែរបងមានអារម្មណ៍រន្ធត់ចិត្តខ្លាំងណាស់ក្រោយពេលឃើញវីដេអូមួយនេះ ពេលនេះបងមិនមានអ្វីក្រៅតែពីផ្ញើសារលើកទឹកចិត្តប្អូនស្រីឡើយកុំមានការផិតភ័យអ្វីទៀតណារឿងវាកន្លងហួសទៅហើយហើយបងក៏ចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងលើប្អូនស្រីដែរ ប៉ុន្តែអ្វីដែលប្អូនស្រីត្រូវធ្វើបន្តទៀតគឺត្រូវតាំងចិត្តតាំងស្មារតីខិតខំសិក្សាបន្តទៀតសូមអូនសុំរួលអារម្មណ៍ដើម្បីឆ្ពោះទៅកាន់វិថីដ៏ភ្លឺស្វាងទៅថ្ងៃអនាគត ពេលនេះក្រៅតែពីការអាណិតអាសូរនឹងផ្ដល់កម្លាំងចិត្តជូនប្អូនបើប្អូនមានឱកាសបានមកជួបបងបងនឹងមានកាដូលើកទឹកចិត្តជូនប្អូនស្រីជាទីគាប់ចិត្តនៅពេលដែលប្អូនស្រីបន្ធូរអារម្មណ៍និងលែងមានភាពភិតភ័យពេលណាប្អូនអាចណាត់ជួបបងបាន ok ណាបងមានកាដូជូនប្អូន👌
សំខាន់ពេលនេះអត់ដឹងទាក់ទងប្អូនតាមណា”។

ដោយឡែក បន្ទាប់ពីឃើញ អ្នកនាង ទ្រី ដាណា បានជួយឧបថម្ភដល់ប្អូនស្រីយ៉ាងច្រើន ស្រាប់តែលោក K01 បានបង្ហោះលើបណ្តាញសង្គមថា៖ “លោកស្រីទ្រីដាណា គាត់ធ្វើអ្វីៗ ទៅលើរឿងដែលល្បីៗ នេះជាមតិប្រិយមិត្ត តែK01អត់ជឿទេ ចឹងសូមអោយលោកស្រីទ្រីដាណា ជួយលើមនុស្សទូទៅផង កុំអោយគេថា ការជួយសំឡឹងលើផលប្រយោជន៍”៕

Related posts

Leave a Comment