ទឹកចិត្តប្រពៃ! ថៅកែហាងពេជ្រ ប្រកាសស្វែងរក លោកយាយដ៏កំសត់ម្នាក់នេះ ដើម្បីនឹងធ្វើរឿងមួយនេះជូន…

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ទ្រី ដាណា នោះ។ ហើយម្សិលមិញ លោកស្រី ក៏ទើបបានជួប សិស្សម្នាក់ដែលត្រូវគេព្រួតវា​យ ព្រមទាំងធ្វើការឧបត្ថម្ភ នូវខ្សែ​ក​ឱ្យ​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត។ លោកស្រីមិនត្រឹមតែមានប៉ុណ្ណោះទេ ថែមទាំងមានចិត្តមេត្តាធម៌ថែមទៀត ព្រោះគេតែងតែឃើញ លោកស្រីជួយគេជាញឹកញាប់។

ជាក់ស្តែង នៅថ្ងៃនេះ លោកស្រីក៏បានប្រកាស នឹងជួយលោកយាយម្នាក់ទៀត ដោយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ឃើញ​គេ​បង្ហោះ​រូប​នេះ​ឡើង មិន​ដឹង​ថា​លោក​យាយ​នៅ​ឯណា​ទេ តែ​ចង់​ជួយ​គាត់​ខ្លះ ចង់​ឱ្យ​គាត់​បាន​ហូប​ឆ្ងាញ់ ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត ក្រែង​ជួប​រឿង​ល្អ​ជាង​នេះ។ បើ​មាន​អ្នកណា​​ស្គាល់ ជួយ​ប្រាប់​ផង។

ឱ្យ​តែ​ឃើញ​រូប​ចឹងៗ ចេះ​តែ​មាន​អារម្មណ៍​ថា​ចង់​ស្រក់​ទឹក​ភ្នែក នឹក​ដល់​ឪពុក​ម្ដាយ​ខ្ញុំ។ កាល​ពី​មុន គាត់​លំបាក​តស៊ូ​គ្រប់​បែប​យ៉ាង ខំ​ប្រឹង​រហូត​ធ្លាក់​ខ្លួន​ឈឺ ខ្ញុំ​មិន​អាច​ជួយ​អី​បាន មិន​អាច​រក​លុយ​មើល​គាត់​ឱ្យ​ជា មិន​អាច​ឱ្យ​គាត់​ស្គាល់​ភាព​សុខ​ស្រួល​ក្នុង​ជីវិត​ចុង​ក្រោយ។

មុន​ពេល​ជីវិត​ខ្ញុំ​មាន​លំនឹង គាត់​ក៏​លា​ទៅ​បាត់ ទៅ​ទាំង​មិន​ទាន់​ឃើញ​ថា​កូន​ស្រី​ម្នាក់​នេះ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ហើយ​អាច​​តស៊ូ​រហូត​មាន​ពន្លឺ​ជីវិត​ដូច​រាល់​ថ្ងៃ។ តែ​កូន​សប្បាយ​ចិត្ត ដែល​លោក​ទាំង២ ប្រាប់​ថា​ត្រូវ​ធ្វើ​អំពើ​ល្អ​ជា​និច្ច ហើយ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ចេញ​ពី​ចិត្ត មាន​អារម្មណ៍​ថា​សប្បាយ និង​មាន​ក្ដី​សុខ។

គ្រប់​ពេល​ដែល​នឹក​ដល់​ពួក​គាត់ គឺ​ខ្ញុំ​តែង​ជួយ​គេ ធ្វើ​អំពើ​ល្អ ហើយ​សង្ឃឹម​ថា​គ្រប់​គ្នា​អាច​ចែក​រំលែក​ទៅ​កាន់​អ្នក​អត់​ជាង​ខ្លួន។ ខ្ញុំ​មិន​មាន​អ្វី​ច្រើន​ទេ តែ​បើ​ខ្ញុំ​នៅ​មាន​សមត្ថភាព​អាច​ជួយ​គេ ខ្ញុំ​នឹង​ជួយ​រហូត។”៕

Related posts

Leave a Comment