កម្សាន្ត
សាន កុសុមៈ ដាក់ប៉ុន្មានស្លឹកនេះ ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទន់ភ្លន់ សមសួនជានារីខ្មែរ ថែមទាំងបានជូនពរប៉ុន្មានម៉ាត់យ៉ាងមានន័យថា…
ពិតណាស់ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី ។
ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ គឺជាថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល គេក៏បានឃើញ កញ្ញា សាន កុសុមៈ ដែលជាអតីតធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយបានស្លៀកឈុតបែបប្រពៃណីខ្មែរ អាវស សំពត់បត់ ទម្លាក់សក់ ពិតជាសមសួនជានារីខ្មែរទន់ភ្លន់ ស្រស់ស្អាតទាក់ទាញ ។
ឆ្លៀតក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ សាន កុសុមៈ ក៏បានផ្ញើរសារជូនពរដល់មហាជន យ៉ាងមានន័យថា៖ “ជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរចូលមានដល់
ពុកម៉ែបងប្អូនព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អ បរិបូណ៏ អាយុយឺនយូរ បញ្ញាឈ្លៀសវៃ រកស៊ីមានបាន និងពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។” ។
សូមជម្រាបផងដែរថា កញ្ញា សាន កុសុមៈ គឺជាធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ កន្លងទៅនេះ ដែលបច្ចុប្បន្ននេះ រូបនាងក្លាយជាតារាសម្តែង និងជាងតារាម៉ូដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងសិល្បៈ ទោះបីជារូបនាងទើបតែបោះជំហានក្នុងវិស័យកម្សាន្តរយៈពេលខ្លីក៏ដោយ តែរូបនាងទទួលបានសម្លេងការគាំទ្រយ៉ាងខ្លាំងក្លា មិនចាញ់រាមច្បងឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់
ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។
ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។
ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។
តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។
ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់
ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។
ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។
ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។
ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
កាន់តែលេចធ្លោ ពេល សំណាង អេលីណា តុបតែងខ្លួនបែបនេះ
ហ្វេសប៊ុក៖ ពិតណាស់ បវរកញ្ញាចក្រវាទជំនាន់ទី ៣ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៩ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចប់ការប្រកួតលើឆាកអន្តរជាតិភ្លាម រូបនាងក៏ទទួលបានការងារជាច្រើន ថែមទាំងបានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ ។
ទោះបីជា កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។
មួយវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សនាងវិញ គេឃើញថាតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតរូបរាងស្លឹម ហើយថែមទាំងមានកម្ពស់ខ្ពស់ថែមទៀតផងដែរ ។
យ៉ាងណាមិញ សំណាង អេលីណា តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រប្លែកភ្នែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលរូបនាងបានតុបតែងខ្លួនម្តងៗ គឺឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងណាស់ ។
ជាក់ស្តែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ សំណាង អេលីណា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាលង់នឹងសម្រស់នាងជាថ្មីម្តងទៀតហើយ ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោណាស់ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
- កម្សាន្ត2 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម1 month ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ2 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម1 month ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម2 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត2 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត1 month ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ