គ្មានចិត្តអាណិតប្រពន្ធសោះ! ប្តីកំហូច លួចទៅរៀបការប្រពន្ធថ្មី នៅផ្ទះក្បែរគ្នា ប្រពន្ធដើមនាំកូនប្រុសស្រី៤នាក់ មកឈរមើលប្តីកំពុងតែរៀបការ ទាំងទឹកភ្នែក (មានវីដេអូ)

កាលពីព្រឹកម្សិលមិញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានហេតុការណ៏មួយបង្កភាពភ្ញាក់ផ្អើលជាខ្លាំងឡើងកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលហេតុការណ៏មួយនេះ ស្ថិតនៅ ភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រោះតែបុរសម្នាក់ បានលួចទៅរៀបការជាមួយនារីដទៃទៀត ទាំងដែលខ្លួនមានប្រពន្ធ និងកូនដល់ទៅ៤នាក់ ដោយមិនទាន់បានលេងលះគ្នាដាច់ស្រេចផងនោះ។

យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក សាន្ដ ប៊ុនធឿន បានធ្វើឲ្យលើកឡើងឲ្យដឹងថា៖”ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ភាគបន្ត (សួរថា៖តើច្បាប់ជាអ្វី?) ចិត្តសាហាវមែនលោកប្តីកំហូច មកលួចទៅរៀបការប្រពន្ធថ្មី នៅផ្ទះក្បែរគ្នា ហើយហ៊ានដាច់ចិត្តរៀបការ ស្រីថ្មី មិនទាន់ទាំងលែងលះគ្នាដាច់ស្រេចផង! ហេតុអ្វីបានលួចទៅរៀបការស្រីថ្មី? ប្រពន្ធដើមនាំកូនប្រុសស្រី៤នាក់ មកឈរមើលប្តីកំពុងតែរៀបការ ទាំងទឹកភ្នែក នេះហើយទឹកភ្នែកភរិយាដើម”។

ក្នុងនោះដែរ បើតាមសេចក្ដីរៀបរាប់របស់ ស្រ្ដីជាប្រពន្ធដើម បានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យបានដឹងថា៖នាងខ្ញុំ មានឈ្មោះ កង សំហេង អាយុ៣៥ឆ្នាំ រឺឯ ស្វាមីរបស់ខ្ញុំមានឈ្មោះ តេង ផាន ពួកយើងបានរៀបការជាមួយគ្នា តាមប្រពៃណីទំនៀមទំលាប់ និងមានចុះសំបុត្រអាពាហ៏ពិពាហ៏ត្រឹមត្រូវ តាំងពីឆ្នាំ២០០៣ មកម្លេះ ដោយមានកូនចំនួន ៥នាក់ តែត្រូវបានទទួលមរណ ភាពចំនួន ១នាក់។

Related posts

Leave a Comment