ទីបំផុត អច្ឆរិយកម្ពុជា ហុង ភារិន ចេញវីដេអូជាលើកដំបូង ប្រាប់ពីវិធី នៃការចងចាំហើយ (មានវីដេអូ)

បងប្អូន ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កាលពីពេលកន្លងទៅ និសិ្សតឆ្នើម ហុង ភារិន ជាប់ងារជា «អច្ឆរិយកម្ពុជា» បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំ ដ៏អស្ចារ្យ របស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ចំណែកម្សិលមិញនេះ ភារិន បានបង្ហោះវីដេអូមួយ ដោយប្រាប់ពីវិធីសាស្ត្រក្នុងការចងចាំ ហើយលោកក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “នេះជាលេីកដំបូងដែលខ្ញុំធ្វេីវិឌីអូ​ ដូច្នេះបេីសិនមានកំហុសឆ្គងត្រង់កន្លែងណាសូមមេត្តាអធ្យាស្រ័យផង​។ បេីសិនមានចម្ងល់ទាក់ទងនឹងការចងចាំអាច ខមិន​ (comment) នៅខាងក្រោមវីឌីអូបាន ខ្ញុំនឹងព្យាយាមឆ្លេីយតបតាមដែលអាចធ្វេីបាន។

សង្ឃឹមថាវីឌីអូនេះអាចជាប្រយោជន៍បន្តិចបន្តួចសំរាប់បងប្អូនទាំងអស់គ្នា។ សំរាប់អ្នកខមិន ​(comment) និងស៊ែរដំបូង ​(share) គេ នឹងទទួលបានសៀវភៅpdfមួយក្បាល ទាក់ទងការចងចាំពីខ្ញុំបាទ”៕

Related posts

Leave a Comment