ឆៃលី ដាឡែន៖ ឃើញរូបមួយប៉ុស្តិ៍នេះ​ ខ្ញុំពិតជាខ្លោ​ចចិត្ត​ អាណិតប្អូនណាស់​ ទោះគាត់ធ្វើចិត្តមិនទាន់បាន រឿងបាត់បង់ស្វាមីគាត់​ តែគាត់នៅតែរឹងមាំជានិច្ច​​, នៅពេលនេះប្អូនស្រីដើរតួនាទីជាម្តាយផង ជាឪពុកផង ព្រោះតែក្មេងប្រុសទើបតែអាយុ១០ខែនេះ

ប្រិយមិត្តជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុកពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានបង្ហោះសារដ៏រ​ន្ធត់មួយក្នុងហ្វេសប៊ុករបស់ខ្លួន ជាមួយការរៀបរាប់គួរឲ្យអាណិ​តខ្លោ​​ចចិត្ត ដោយស្វាមីខ្លួន បានទទួលម​រណភាព ដោយគ្រោះថ្នា​​ក់ច​រា​ចរណ៍។

តារាសម្តែងរូបនេះ ក៏បានរៀបរាប់ប្រាប់សារព័ត៌មាន ក្នុងស្រុកមួយ ទាំង​ទឹក​ភ្នែកថា៖ “ចង់និយាយថាវាភ្លាមៗពេក ខ្ញុំទទួលយកអត់បាន ព្រោះអីខ្ញុំអាណិតកូន កូនខ្ញុំនៅតូច ហើយប៉ាវាស្រឡាញ់កូនណាស់ ព្រលឹមឡើងអញ្ចឹងវាក្រោកមក វាទៅខ្វេះភ្នែកឪវាហើយ វាទៅញោះ ឲ្យឪវាភ្ញាក់ ហើយប្រឡែងគ្នាដូចជ្រូកពុលអញ្ចឹង ជាមួយកូន ខ្ញុំដឹងថាគាត់ទៅដឹងតែបិ​ទភ្នែ​កអត់ជិតហើយ ព្រោះគាត់នៅស្រ​ណោះកូនគាត់… “។

ចំណែកនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ នេះ តារាចម្រៀង ឆៃលី ដាឡែន ទើបបានបង្ហោះសារមួយផងដែរ ទាំងអារម្មណ៍រំជួលចិត្ត ដោយពោលថា៖ “ឃេីញរូបមួយប៉ុស្តិ៍នេះ​ ខ្ញុំពិតជាខ្លោ​ចចិត្ត​ អា​ណិតប្អូនណាស់​ ទោះគាត់ធ្វេីចិត្តមិនទាន់បាន រឿងបាត់បង់ស្វាមីគាត់​ តែគាត់នៅតែរឹងមាំជានិច្ច​ និងធ្វេីគ្រប់បែបយ៉ាងដេីម្បីកូនប្រុសគាត់​ ព្រោះកូនគាត់គឺជាកែវភ្នែកនឹងបេះដូងរបស់លោកប៉ាពិសិទ្ធដែលជាស្វាមីរបស់គាត់នៅពេលនេះប្អូនស្រីដេីរតួនាទីជាម្តាយផងជាឪពុកផង ព្រោះតែក្មេងប្រុសទេីបតែអាយុ10ខែនេះ​ ។ គាត់មានបងប្អូនក៏តិច​ រីឯស្វាមីក៏មានបងប្អូនតិច​ ហុឺ​ នេះហេីយជីវិត​។ បងនឹងផ្តល់កំលាំងចិត្តអោយប្អូនណា​ ស៊ូៗៗ​ ដេីម្បីក្មេងប្រុសម្នាក់នេះ​ ឡោម លក្ខិណា”៕

Related posts

Leave a Comment