មិនធម្មតា! កំពូលតារាចម្រៀង​ឱក​ ​សុគន្ធ​កញ្ញា​ ក្រោយសម្រាលកូនរួចអាចសម្រក់ទំងន់រហូតដល់ទៅ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា ​ក្រោយ​កូនប្រុស​មាន​វ័យ​ជាង​ពីរ​ខែ​ ពេលនេះ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ក៏បាន​លេចមុខ​ក្នុង​សិល្បៈ​ ​ជា​បណ្តើរ​ៗ​ក្នុង​កម្មវិធី​មួយចំនួន​តែ​នាង​មិនទាន់​ចេញ​ច្រៀង​នោះ​ទេ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ទោះ​រូប​ ​រាង​មិនទាន់​ស្រក​ដូចដើម​ក៏​ពិតមែនតែ​គេ​សង្កេតឃើញ​ថា​សម្រស់​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​ស្អាត​ ​មិន​ស្រកស្រុត​ប៉ុន្មានឡើយ​។​ជាក់ស្តែង ​ទាក់ទិន​ ​និង​រូបរាង​របស់​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បញ្ជាក់​ប្រាប់​ថា​ ​ចាប់តាំងពី​សម្រាលកូន​រួច​ ​នាង​ស្រក​អស់​ ​១៥​ ​គីឡូ​ ​ពេលនេះ​នាង​នៅតែ​ ​៦៥​ ​គីឡូតែប៉ុណ្ណោះ

តែ​នាង​នឹង​ព្យាយាម​សម្រកដើម្បីឱ្យ​រូបរាង​ ​របស់​ខ្លួន​ត្រឡប់មកវិញ​ដូចដើម​ក្នុង​ពេល​ឆាប់​ៗ​ ​ដែល​ពីមុន​មក​គីឡូ​នាង​ត្រឹមតែ​ ​៥៨​ ​គីឡូ​ ​តែប៉ុណ្ណោះ​។​​អ្វី​ដែល​កត់សម្គាល់​ទោះបីជា​ទ្រលុកទ្រលន់​បន្តិច​តែ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​ ​ស្ទើរ​មិន​ ​ដឹង​ថា​នាង​នៅ​សរ​សៃ​ខ្ចី​នោះ​ទេ​។​យ៉ាងណាមិញ ​ថ្វីត្បិត​មិនទាន់​ចេញ​ច្រៀង​ក៏​ពិតមែនតែ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​

ក៏​ក្តោប​បាន​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន​ដែល​ ​លើក​នេះ​គឺ​មានកូន​ប្រុស​អូន​ ​ឆលី​ ​លេចមុខ​ព្រមគ្នា​ទៀតផង​​។​ ​ថ្មី​ៗ​នេះ​ តារាចម្រៀង​រូប​នេះ​ទើប បោះទុន​ប្រមាណ​ ​៥ម៉ឺន​ដុល្លារ​ សម្រាប់​ជួយ​ប្អូនស្រី​ក្នុង​មុខ​ជំនួញ​ថ្មី​ដែល​ធ្វើ​ឱ្យ​មានការ​សរសើរ​ពី​ទឹកចិត្ត​ ​ដ៏​ល្អ​របស់​នាង​ផង​ដែរ​ ​៕​ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment