ចូលរួមអបអរសាទរផង! លោក ឆាយ វីរយុទ្ធ ទទួលបានសមាជិកថ្មី រីឯឈ្មោះកូនស្រីរបស់លោកវិញ ពិរោះខ្លាំងណាស់…

តារាចម្រៀងដ៏ល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសគឺបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក។ កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ទើបតែបង្ហើបពីដំណឹងល្អមួយ ដោយលោកទើបតែទទួលបានសមាជិកថ្មី គួរឲ្យស្រលាញ់ គួរខ្នាញ់ នោះគឺទារិការ វីរៈយុទ្ធ អភិជាតាទេវី ជាឈ្មោះកូនស្រីរបស់លោក។

លើកបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា “កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី” ហៅ អាតារ៉ា ( Atara ) កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម
ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុំពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាតារ៉ា (Atara) នឹងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា សូមអរគុណ❤️🥰😍😘👼🙏🙏🙏 ក្នុងនោះដែលក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងរីករាយយ៉ាងខ្លាំង ចំពោះដំណឹងល្អមួយនេះ៕

Related posts

Leave a Comment