នរណាមិនមើលបើស្រស់ស្អាតយ៉ាងនេះ…មួយឈុតនេះ តារាចម្រៀង ប៉ាច គឹមមួយ ពិតជាលេចធ្លោរ និងស្រស់ស្អាតខ្លាំងណាស់…

ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចី ប៉ាច គឹមមួយ ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជា ហ្វេនៗតាមបណ្តាញសង្គម ដោយសារតែ ទឹកដមសំលេង ដ៏ពិរោះរបស់កញ្ញា ក៏ដូច​ Style ស្លៀកពាក់របស់នាង បានធ្វើឲ្យជនមានការចាប់អារម្មណ៍ជាខ្លាំង ពិសេសគឺហ្វេនៗរបស់គាត់ផ្ទាល់តែម្តង។

បើយើងងាកមកមើលពីសម្រស់របស់តារាចម្រៀងមួយរូបនេះ ក្នុងថ្ងៃមង្គលការរបស់អ្នកនាង អតីតតារាចម្រៀង ម៉ូលីការ កាលពីយប់ថ្ងៃម្សិលមិញ ពិតជាធ្វើភាពទាក់ទាញយ៉ាងខ្លាំង នៅក្នុងឈុត ពណ៏លឿង ស្រស់ មួយឈុតនេះរបស់ប៉ាច គឹមមួយ។ ប៉ាច គឹមមួយគឺជាតារាមួយរូប ដែលមានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ រាល់ពេលដែលកញ្ញា ញញឹមម្តង ពិតជាភាពស្រស់ស្អាតខ្លាំងណាស់។

ដោយឡែកប៉ាច គឹមមួយ បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅក្នុងឈុតពណ៏លឿង អមជាមួយនឹងសាច់ដ៏សខ្ចីរបស់នាង ពិតជាធ្វើឲ្យគ្រប់គ្នានៅក្នុងរោងជ័យមើលមកនាងស្ទើរតែគ្រប់គ្នាតែម្តង ។ ជាមួយគ្នានោះផងដែរ ក៏មានហ្វេនៗ របស់កញ្ញា ជាច្រើន បានបង្ហោះសារសរសើរ ជាពិសេសគឹហ្វេនប្រុសៗតែម្តង៕

Related posts

Leave a Comment