សែនអាសូរខ្លាំងណាស់! ក្មេងប្រុសម្នាក់នេះ អាយុ១០ឆ្នាំ លុតជង្គង់ សំពះសុំលុយគេតាមផ្លូវ ដោយគ្មានខ្លាចគ្រោះថ្នាក់ ហើយគាត់ប្រាប់ថា “១ថ្ងៃសុំលុយគេបាន ៤មុឺន ទៅ ៥មុឺន ដើម្បីយកទៅទិញទឹកដោះគោឲ្យប្អូន និងបង់ថ្លៃផ្ទះជួលគេ បើសុំអត់បាន អត់ទៅផ្ទះទេ…”(មានវីដេអូ)

នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយកសារព័ត៌មាន TVFB បានបង្ហោះវីដេអូមួយ ពីសកម្មភាពក្មេងប្រុសម្នាក់ ហើយលោកក៏បានបញ្ជាក់ឲ្យដឹងថា៖

“យប់មិញខណ:ពេលកំពុងធ្វើដំណើរតាមផ្លូវ ពេលមកដល់ចំណុចស្តុបសួនច្បារវត្ត បទុមវតី ក្បែរប៉ុស្តិ៍នរគបាលចតុមុខ ក៏ប្រទះឃើញក្មេងម្នាក់ កំពុងលុតជង្គង់ ក្បែររថយន្ត ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវ ដើម្បីសុំលុយពីម្ចាស់រថយន្តចិញ្ចឹមជីវិត មើលទៅគួរអោយអា​សូរខ្លាំងណាស់! ព្រួយបារម្ភពីសុវត្ថិភាពក្មេងៗទាំងនេះខ្លាំងណាស់! ព្រោះអ្នកបើកបរខ្លះមិនចាប់អារម្មណ៍មើលក្មេងៗទាំងនេះឡើយ។ សូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ឋ មេត្តាជួយមើលៗផង លោកអើយ អាក្រក់ភ្នែកមើលណាស់សំរាប់ភ្ញៀវទេសចរណ៍។”។

ក្មេងប្រុសម្នាក់នេះ ឈ្មោះឡុង អាយុ ១០ឆ្នាំ បង្ហាញកាយវិការ គួរឲ្យអាណិតខ្លោចចិត្ត ដោយលុតជង្គង់ សំពះសុំលុយគេតាមផ្លូវ ឃើញហើយធ្វើឲ្យគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែក។ ក្មេងម្នាក់នេះនិយាយថា “១ថ្ងៃសុំលុយគេបាន ៤មុឺន ទៅ ៥មុឺន ដើម្បីយកទៅទិញទឹកដោះគោឲ្យប្អូន និងបង់ថ្លៃផ្ទះជួលគេ បើសុំអត់បាន អត់ទៅផ្ទះទេ…”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment