ឆេះអស់ហើយ កម្ពុជាក្រោមខ្ញុំអើយ វត្ត​ខ្មែរ​ដែល​មាន​អាយុកាល ​១៣៧៩​ ឆ្នាំឈ្មោះ​ ​បិដក​ត្យា​រាម ត្រូវបាន​​​ភ្លើង​ឆា ប ឆេះ (វិដេអូ)

កម្ពុជាក្រោម ៖ ទឹកដីខ្មែរកាលពីមុនគឺទឹកដីកម្ពុជាក្រោម ដែលមាន វត្ត​ខ្មែរ​ដែល​មាន​អាយុកាល​១៣៧៩​ឆ្នាំឈ្មោះ​ ​បិដក​ត្យា​រាម ត្រូវបាន​​​ភ្លើង​ឆា ប ឆេះ​ អារាម​ដ៏​ចំណាស់​នេះ ត្រូវបាន​គេ​ស ង្ស័ យ ថា​ឆ្លង​ចរន្តអគ្គិសនីឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ល្ងាច ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០។

យ៉ាងណាមិញនេះបើយោងទៅតាមការបញ្ចាក់ពីវិទ្យុ​សំឡេង ​ខ្មែរ​កម្ពុជា​ក្រោម វត្ត​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ ​ភ​វ​វរ្ម័នទី​២ ក្នុង​ឆ្នាំ​៦៤១​គ​.​ស​.ហើយវត្តបុរាណដ៏ចំណាស់មួយនេះសាងស ង់​ពី​ឈើ ដំបូល​ប្រក់​ដោ យ​ក្បឿង​ បុរាណ រនាប​ក្ដារ​ធ្វើ​ពី​ឈើ ជញ្ជាំង​បាំង​ដោ យ​ក្តារ​នៅ ​ខាងក្នុង និង​ផ្នែក​ជាច្រើន​ទៀត តាមរចនា​ប័ទ្ម​ខ្មែរ​ពី​បុរាណ​។

វត្ត​ខ្មែរ​កម្ពុជាក្រោមនេះ ​នៅ​ខេត្ត​ព្រះ​ត្រពាំង ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម គិត​មកដល់​ឆ្នាំ​២០២០ វត្ត​នេះ មាន​អាយុកាល​១ ៣៧៩​ឆ្នាំ​ហើយ គឺពិតជាសោកស្តាយខ្លាំងណាស់ មិនគួរណាមានហេតុការណ៍អាក្រក់នេះកើតឡើងអញ្ចឹងទេ កម្ពុជាក្រោមខ្ញុំអើយ ។យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា យ៉ុង ខ្មែរក្រោម​ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​ ៖ អស់ហើយ😭🙏វត្ត​ខ្មែរត្រូវ​ភ្លើងឆេះនៅខេត្តព្រះត្រពាំងកម្ពុជាក្រោម😭🙏🇷🇴 ៕

Related posts

Leave a Comment