បានបុណ្យណាស់! យុវជនម្នាក់ ដោះស្បែកជើងខ្លួនឯង ឲ្យអ្នកមីងម្នាក់កំពុងរុញរទេះទាំងជើងទទេពាក់ ផ្ទុះការសរសើរជាខ្លាំង…

ហ្វេសប៊ុក៖ កើតមកជាមនុស្ស គួរតែមានទឹកចិត្តនៃការចែករំលែក មិនថាតិចឫច្រើនក្តីនោះទេ ក៏ជាទឹកចិត្តមួយដ៏មានតម្លៃសម្រាប់មនុស្សដែលត្រូវការជួយជាចំាបាច់ ហើយទង្វើទាំងនេះផង ក៏ស្តែងឲ្យឃើញនៅអំពើល្អរបស់មនុស្សនៅក្នុងសង្គមមួយ ហើយក៏ជាគំរូល្អៗសម្រាប់មនុសដទៃទៀតបានមើលឃើញ។

ជាក់ស្តែងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះផងដែរ គេបានប្រទះឃើញហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Angkor Fresh បានធ្វើការចែករំលែកនៅរូបភាពមួយដ៏មានអត្ថន័យរបស់យុវជនម្នាក់ ដែលបានដោះស្បែកជើងរបស់ខ្លួន ឲ្យអ្នកមីងម្នាក់ដែលរុញរទេះឲ្យពាក់។

រួមជាមួយគ្នានេះផងដែលក៏ធ្វើឲ្យមហាជនជាច្រើនសរសើរ និងនាំគ្នាស៊ែរជាច្រើនដងផងដែរ យ៉ាងណាមិញហ្វេសប៊ុកផេកខាងលើនេះក៏បានរៀបរាប់បន្តថា៖ “អត់​ស្គាល់​បង​ប្រុសម្នាក់​នេះ ជា​នរណា​ទេ តែ​ឃើញ​គាត់​ដោះ​ស្បែក​ជើងជូនមីង​ម្នាក់​ ដែល​អូស​រទេះ​កាត់​ក្ដៅ​ទាំង​ជើង​ទទេ។ គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់ អរគុណ​បងប្រុស ហើយ​ក៏​សុំ​ទោស​ដែល​យក​រូប​មក​បង្ហោះ!”៕

Related posts

Leave a Comment