ជួយស៊ែរម្នាក់មួយផង ! បងប្រុសម្នាក់នេះប្រកាស់ស្វែងរក និងចង់តបស្នងខ្លះដល់ នាយទាហានកំសត់ម្នាក់នេះ ដែលបានបូជាឈាមស្រស់ សាច់ស្រស់ ដើម្បីជាតិ….

ហ្វេសប៊ុក៖ បងប្អូនខ្មែរច្បាស់ជាបានដឹងហើយថាប្រទេសកម្ពុជាយើងឲ្យតែមានបញ្ហាព្រំដែននិងការឈ្លានពានខ្មាំងសត្រូវគឺតែងតែមានមុខរបស់បងៗដែលជាទាហាន និងជាវិរជនដែលមានភាពអង់អាចក្លាហានខ្លាំងនៅក្នុងការការពារទឹកដីពីសំណាក់ការឈ្លានពានពីខ្មាំងសត្រូវ ពួកគាត់អស់នេះហើយដែលជាអ្នកបូជាឈាមស្រស់សាច់ស្រស់ដើម្បីប្រទេសជាតិពិតប្រាកដមែនតែគួរអោយអាសូរចំពោះទាហានក្លាហានទាំងនោះ មិនមានវាសនាល្អដូចអ្នកដទៃឡើយ គឺនៅមានជីវភាពលំបាកតោកយ៉ាករកអង្ករច្រកឆ្នាំងសឹងតែមិនមាន។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Socheat Heang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ឱវាសនាអ្នកការពារជាតិខ្ញុំអើយ ហេតុម្ត៉េចឡើយបែបនេះ? (11ឆ្នាំ ពាក់សក្តិក្រិន) តើមានប៉ុន្មាននាក់ទៀតដូចគាត់?? យោងតាមគណនីfbឈ្មោះSoy Sopheak ៖ បានជួបហើយអ្នកក្លាហានស្ពាយអង្ករនឹងអាវុធCKCឡើងប្រាសាទព្រះវិហារនៅឆ្នាំ2008 គាត់ឈ្មោះ លាស់ រ៉េវ ឋានន្តរសក្តិព្រិន្ទបាលទោ បំរើការនៅវរសេនាតូចលេខ413 កងពលតូចលេខ4 ។

លឺមកថាគាត់កំពុងខ្វះខាតណាស់ ខ្ញុំនឹងព្យាយាមរកលេខទំនាក់ទំនងទៅគាត់ ដើម្បីឧបត្ថម្ភតាមលទ្ធភាព។ បើបងប្អូនស្គាល់គាត់ ឬមានលេខទូរសព្ទគាត់ សូមទំនាក់ទំនងមកខ្ញុំផង 066777706″។

Related posts

Leave a Comment