ត្រេកអរជំនួស! ទីបំផុត ថៅកែហាងពេជ្រ បានជួប សិស្សដែលត្រូវគេព្រួ​តវា​យហើយ ព្រមទាំងបានប្រគល់ ខ្សែ​ក​ឱ្យ​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត

នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានជួប សិស្សសាលាដែលត្រូវគេព្រួតវា​យហើយ។ លោកស្រីបានបញ្ជាក់ឲ្យដឹងថា៖ ” ក្រោយការជួប ស្ដាប់​ឪពុក​ម្ដាយ​គាត់​រៀប​រាប់​ទាំង​រលីង​រលោង ខ្ញុំ​រ​ន្ធ​ត់​ចិត្ត​ណាស់។ ធម្មតា​កូន​ស្រី ស្រលាញ់​ស្ទើរ​លេប បែរ​ត្រូវ​គេ​វា​យ​ដំ​ច្រំ​​ធាក់ ហើយ​ឃើញ​ស្រស់​ៗ​ក្នុង​វីដេអូ​ទៀត មាន​អារម្មណ៍​បែប​ណា​ទៅ?

ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ឪពុក​ម្ដាយ និង​ក្មេង​ស្រី​ដ៏​គួរ​អា​ណិត​នេះ​ហើយ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ខ្លាច កុំ​ខ្វល់​តទៅ​ទៀត អ្នក​ណា​ធ្វើ​អី​ដាក់​បែប​ហ្នឹង​ទៀត ត្រូវ​ហ៊ាន​ប្រាប់ ហ៊ាន​និយាយ ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ក្លាហាន និង​ព្យាយាម​តស៊ូ​រៀន​សូត្រ។

ខ្ញុំ​អាណិត​គាត់ ខ្ញុំ​គិត​ដល់​ជីវិត​ខ្ញុំ​ដែល​ធ្លាប់​នៅ​ម្នាក់​ឯង ធ្លាប់​រង​ការ​ភ័យ​ខ្លាច​សព្វ​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​មិន​ដែល​ចុះ​ចាញ់​ទេ ខ្ញុំ​តែ​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​តែ​ជម្នះ ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ ទោះ​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ប្រឹង​រៀន​សូត្រ ហើយ​ផ្ដល់​ខ្សែ​ក​ឱ្យ​គាត់​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត។

តែ​ខ្ញុំ​ឱ្យ​គាត់​សន្យា​ថា ប្រឹង​រៀន​សូត្រ ឈប់​ភ័​យ​ខ្លា​ច ហើយ​មាន​រឿង​អី​ត្រូវ​ប្រាប់​ឪពុក​ម្ដាយ ហើយ​បើ​មាន​គេ​គំ​រាម ត្រូវ​ប្រាប់​គ្រូ តែ​បើ​នៅ​តែ​គេ​ធ្វើ​​បា​ប​ទៀត អាច​ប្រាប់​ខ្ញុំ​បាន។ គាត់​ថា ឈប់​ឱ្យ​គេ​ធ្វើ​​បា​ប​ហើយ! ចាប់ពីពេលនេះទៅនៅពេលដែលអូ​នលេីកខ្សែរករពាក់និងជិះម៉ូតូគឺនឹកឃេីញដល់បងដាណាប្រាប់ថាអូនត្រូវតែក្លាហ៊ាន និងរឹងមាំជានិច្ច​ ព្រោះបងដាណាស្រលាញ់អ្នករឹងមាំ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា ចំពោះ ករណីក្មេងស្រីម្នាក់ ដែលត្រូវបានក្មេងស្រីមួយក្រុមវា​យនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ នេះ ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយភាគីជ​នរ​​ងគ្រោះយល់ព្រមដកពាក្យបណ្តឹង ហើយ ជ​នប​​ង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជ​នរ​ងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំ​ហុសឆ្គងដ៏ធ្ង​ន់ធ្ង​រដែលគាត់បានធ្វេី៕

Related posts

Leave a Comment