ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ លោក នី រតនា បានបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញជាច្រើនសន្លឹក ចំថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំ ដោយបញ្ជាក់ឲ្យដឹងថា៖
“18-01-2019 >> 18-01-2020 រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំរបស់យើង ពេលវេលាពិតជាដើរលឿនមែន ថ្ងៃនោះសោះ ឥឡូវ 1 ឆ្នាំបាត់ សមិទ្ធផលដែលយើងទទួលបានដ៏មានអត្ថន័យធំធេងបំផុតសម្រាប់ជីវិតពួកយើង នោះគឺ ព្រះនាងតូចរបស់យើងដែលកំពុងតែត្រៀមនឹងចាប់កំណើតឆាប់ៗនេះ…!!! អរគុណអូនដែលបានចូលមកក្នុងជីវិតបង ហើយផ្ដល់អ្វីៗគ្រប់យ៉ាងដល់បង ជាពិសេសគឺក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់អូន ធ្វើឲ្យបងមានអារម្មណ៍ថាមានសុភមង្គលខ្លាំងបំផុត ។ Happy 1st Anniversary my love”៕