កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែមករា ឆ្នំា ២០២០ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញបងប្រុសម្នាក់ ឈ្មោះ ក្នុងហ្វេសប៊ុក Rithy Angkor បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូមួយ ដែលគាត់បានប្រទះឃើញរូបចម្លាក់ នៅកណ្តាលព្រៃភ្នំគូលេន។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖
“ថ្ងៃនេះដើររកឬស្សី បានជួបនិងរូបចម្លាក់សត្វ ម្ករ រឺ មករ មួយនៅកណ្តាលព្រៃភ្នំគូលេន មិនដឹងតាំងពីសម័យណាទេ។”។ ក្រោយពីឃើញរូបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងបានធ្វើការចែករំលែកតគ្នាយ៉ាងច្រើនគួរឲ្យកត់សំគាល់។ តោះកុំឲ្យខាតពេលយូរទៅទៅទស្សនាទិដ្ឋភាពទូទៅ នៃរូបចម្លាក់នេះទាំងអស់គ្នា៕