កាលពីថ្មីៗនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើរូបភាព មួយសន្លឹក ដែលគេបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានក្មេងតូចៗ៣នាក់ អង្គុយនៅលើរទះតូចមួយ ជាមួយសពឪពុករបស់ខ្លួន ក្នុងខណៈពេលកំពុងដឹកសពនេះយកទៅបូជា។
ក្រោយពីឃើញរូបភាព ដ៏គួរឱ្យសង្វេគ នេះហើយ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានអារម្មណ៍ក្តុកក្តួលសឹងតែទប់ទឹកភ្នែកជាប់។
នៅទីបំផុត លោក សាន្ត ប៊ុនធឿន បានទៅជួបក្មេងៗដ៏កំសត់ទាំង៣នាក់នេះហើយ។ មួយវិញទៀត ក្រោយពីស្តាប់ការរៀបរាប់ក្មេងស្រី ដែលត្រូវឪពុកទើបស្លាប់ចោលនេះ កាន់តែអាណិតខ្លោចចិត្ត និងសង្វេគជាខ្លាំង សូម្បីតែលោក សាន្ត ប៊ុនធឿន ក៏មិនអាចទប់ទឹកភ្នែកជាប់ដែរ។
ប្អូនស្រី ប្រាប់ទាំងទឺកភ្នែកថា “មុនស្លាប់ ឪពុកធ្វើការសំណង់, ម៉ាក់ខ្ញុំរត់ចោលខ្ញុំហើយ តាំងពីខ្ញុំនៅតូចៗ ម៉ាក់អត់ដែលមកមើល អត់ដែលឲ្យលុយទៅរៀនទេ ខ្ញុំចង់រៀន ចង់ធ្វើការពេទ្យ…”។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕