ភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ ទើបកន្លងផុតប៉ុន្មានថ្ងៃនេះ ចំពោះករណី ក្មេងស្រីសិស្សសាលាម្នាក់ ឈ្មោះ មរកត ដែលត្រូវបានក្មេងស្រីមួយក្រុម បានវាយ នៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ហើយ។ដោយភាគីជនរងគ្រោះ យល់ព្រមដកពាក្យបណ្តឹង ហើយជនបង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វេីកន្លងមក។
ក្រោយពីឃើញវីដេអូ សិស្សដែលត្រូវគេវាយនេះ ធ្វើឲ្យមហាជនជាច្រើន កើតក្តីអាណិត ដល់សិស្សដែលជនរងគ្រោះម្នាក់នេះខ្លោចចិត្ត ហើយក៏មានសប្បុរសជន បានធ្វើការប្រកាសឧបត្ថម្ភជាហូរហែផងដែរ។ក្នុងនោះ គេក៏បានឃើញអ៊ុំប្រុសម្នាក់ ក៏បានឧបត្ថម្ភ
គ្រឿងមួយឈុតសម្រាប់ សិស្សម្នាក់នេះ។ ឪពុក សិស្សដែលត្រូវគេវាយនេះ បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកថា “សូមអរគុណអ៊ុំប្រុស ដែលបានខឹងអំពើហឹង្សាលើកូនស្រីខ្ញុំ ហើយគាត់បានអោយគ្រឿងពាក់មួយឈុត ដើម្បីលើកទឹកចិត្តដល់កូនស្រីខ្ញុំ”៕ប្រភព៖ហ្វេសប៊ុក