ភ្នំពេញ ៖ ពេលវេលាដ៏ពិសេសរបស់គូស្វាមីភរិយាថ្មីមួយគូ ដែលទន្ទឹងរង់ចាំយ៉ាងអន្ទះសានោះ គឺបានមកដល់ពេលកំណត់ហើយ ដែលពិធីរៀបអាពាហ៏ពិពាហ៏ របស់អ្នកនាង អឿន ម៉ូលីកា ជាមួយលោក ហុង មានុន ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ នេះ ដោយមានការអញ្ចេីញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន និងចាស់ទុំទាំងសងខាង។ជាមួយគ្នានេះដែរ នាពេលព្រឹកព្រលឹមថ្ងៃដ៏ពិសេសនេះដែរ គឺជាពិធីហែរជំនូន និងពិធីកាត់សក់ ដែលមានការអញ្ជើញចូលរួមជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស ក្រុមគ្រួសារសាច់ញាតិចាស់ទុំទាំងសងខាង ដែលកាន់តែ
ញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពសប្បាយរីករាយ និងមានភាពអធិកអធមជាខ្លាំងតែម្តង។សូមជម្រាបថា ក្នុងកម្មវិធីជ័យមង្គលរបស់អតីតតារាចម្រៀងក្នុងផលិតកម្ម Rock និងបច្ចុប្បន្នជាអគ្គនាយិការក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រេឌីង ខូអិលធីឌី បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញ
និងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។ចំណែកឯកម្មវិធីភោជនាហារនាពេលល្ងាចនេះវិញ គឺបានប្រារព្ធធ្វើឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ B) ដោយមានការចូលរួមពីសំណាក់បងប្អូនសាច់ញាតិទាំងសាងខាង ភ្ញៀវកិត្តិយស បុគ្គលល្បីៗ និងសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបទូទាំងប្រទេសកម្ពុជា។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពក្នុងពិធីមង្គលការអ្នកនាង អឿន ម៉ូលីកា ជាមួយលោក ហុង មានុន ដូចតទៅ។ប្រភព៖ហ្វេសប៊ុក