ស្វាមីល្អ! ក្រោយជួបព្យុះភ្ញៀងជាច្រើនខណះពោះរបស់ ពេជ្រ សូលីកា កាន់តែធំនាងត្រូវស្វាមីមើលថែមិនអោយឃ្លាតពីខ្លួនឡើយ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ខ្សែជីវិតរបស់ ពេជ្រ សូលីកា ដែលជាតារាចម្រៀងស្រីដ៏ល្បីល្បាញ បានជួបតែរឿងរ៉ាវព្យុះភ្លៀង មិនចេះឈប់ឈរនោះទេ។ខណៈពេលនេះដែរ ពេជ្រ សូលីកា កំពុងពពោះកូនក្នុងផ្ទៃទៀត ធ្វើឲ្យហ្វេនៗជាច្រើនបារម្ភ ពីសុខភាពរបស់នាង និងកូនក្នុងផ្ទៃយ៉ាងខ្លាំង។ យ៉ាងណាមិញ ទោះជាបែបណាក៏ដោយ ពេជ្រ សូលីកា រឹងមាំណាស់ បានដើរតួជាអនាគតម្ដាយគេផង

និងធ្វើជាបងស្រីផង ដ៏ល្អមើលថែប្អូនស្រីមួយរូបថែមទៀត។លើសពីនេះ តាមរយៈរូបថតជាច្រើនសន្លឹក ក្នុងបណ្ដាញសង្គម គេឃើញថា ពោះរបស់ ពេជ្រ សូលីកា កាន់តែប៉ោងធំ ទារកក្នុងផ្ទៃច្បាស់ជាមានសុខភាពល្អមិនខានឡើយ។ អ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ ត្រូវបានម្ចាស់បេះដូង ដែលជាគូដណ្ដឹង មានការមើលថែស្ទើរគ្រប់ជំហាន មើលទៅមានក្ដីសុខខ្លាំងណាស់។ដោយឡែក ក្រោយពីឃើញទង្វើបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ សរសើរដល់ស្នេហា របស់ពួកគេគ្រប់គ្នា និងប្រាថ្នាចង់បានជីវិតគូ ចេះយល់ចិត្តបែបនេះផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment