រំជួលចិត្តខ្លាំងណាស់! ថ្ងៃគម្រប់ខួប៤ឆ្នាំ Por ស្លា ប់ កូនស្រីស្រែកយំក្នុងពិធី ទាំងក្តុកក្តួល ដោយនិយាយថា…..

ថៃ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាប្រុសដ៏មានប្រជាប្រិយភាពលោក Por បានលាចាកលោកនេះអស់ពេលជាង៤ឆ្នាំមកហើយ​ស្របពេលដែលនៅក្នុងថ្ងៃនេះភរិយាលោក និងកូនស្រីបានធ្វើបុណ្យឧទ្ទិសកុសលជូនលោកយ៉ាងក្រៀមក្រំ។

តែអ្វីដែលកាន់តែរំជួលចិត្តនោះគឺ នៅក្នុងថ្ងៃនេះដែល ម្តាយរបស់ក្មេងស្រី Mali បានធ្វើការបង្ហើបប្រាប់រឿងគ្រប់យ៉ាងទៅកាន់កូនស្រីជាទីស្រលាញ់ ជាមួយនឹងរឿងរ៉ាវការស្លាប់របស់ឪពុក ខណៈពេលដែលនាងមិនធ្លាប់ប្រាប់ពីមុនមកនោះទេ។ ហើយពេលនេះក៏ជាពេលល្អ នាងក៏ចាប់ផ្តើមធំអាចនឹងទទួលស្គាល់នូវរឿងគ្រប់យ៉ាងបាន ដែលនាងមិនធ្លាប់ដឹង ទើបម្តាយដាច់ចិត្តទម្លាយតែម្តង។

ក្រោយពីបានដឹងរឿងខ្លះៗរួច ក្មេងស្រីរូបនេះមានតែយំខណៈម្តាយឱបនៅជាប់ទ្រូងយំ នៅក្នុងថ្ងៃគម្រប់ខួប៤ឆ្នាំដែលឪពុកបានលាចាកពីលោកនេះ យ៉ាងគួរឲ្យក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាក្មេងតូចរូបនេះ ស្រលាញ់ឪពុកខ្លាំងបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះនាងតូច ក៏បាននិយាយបន្ថែមថា៖ «ម៉ាក់ខ្ញុំមិនចង់ឲ្យប៉ាស្លាប់ទេ ខ្ញុំស្រឡាញ់ប៉ាខ្លាំងណាស់” »៕

តាមរយៈរូបភាពទាំងនេះ មហាជនជាច្រើនសឹងតែស្រក់ទឹកភ្នែកតាម មិនត្រឹមតែប៉ុណ្ណោះពួកគេ ក៏បានធ្វើការចូលរួមសោកស្តាយ និងលើកទឹកចិត្តដល់កូនស្រីតូចនាង ដែលកំពុងតែឈានជើងចូលវិថីសិល្បៈ តាមគន្លងលោកឪពុក៕

Related posts

Leave a Comment