នេះបានគេហៅថាស្អាតបែបធម្មជាតិ តោះមកមេីលពីសម្រស់របស់យុវតីរង​គ្រោះ​ ដែលត្រូវបានក្មេងស្រី​ ៤នាក់​ ព្រួត​វា​យ​ ហើយកំពុងតែទទួលបានការចាប់អារម្មណ៏​ ពីសំណាក់មហាជន

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​រសៀល​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែលយុវ​សិស្ស​ស្រី​ម្នាក់​ ត្រូវ​បាន​យុវតី​ជេីង​ខ្លាំង​មួយក្រុម​បាន​នាំគ្នាវា​ យ​ ទាត់ធាក់​យ៉ាង​ចាស់ដៃ​តែម្តងនៅក្នុង​ថ្នាក់​រៀន​ ខណៈដែល​មាន​សិស្សានុសិស្ស​ជាច្រើន​ សុទ្ធតែ​ប្រុស​ៗបាននាំគ្នា​ឈរមេីល​ និង​មិន​ព្រម​ជួយឃាត់គ្នា​ទាល់តែសោះនោះ។

សូម​ជម្រាប​ថា​ យុវតី​រងគ្រោះ​រូបនេះ​មាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំែណក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ហេីយពេលដែលពួកគេព្រួតវា​ យនោះ​ គឺ​ជា​ពេលដែល​គ្រូ​ៗត្រូវ​ប្រជុំ​ ទេីបជា​ឱកាស​ល្អ​អោយពួកគេវា​ យ​ជន​រងគ្រោះ​យ៉ាង​ចាស់ដៃ​តែម្តង​។

គូសបញ្ជាក់​ថា​ ក្រោយ​ពី​ឃ្លីប​វីដេអូ​វា​ យតប់​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅល្ងាចថ្ងៃ​ដដែរនេះ​ សមត្ថកិច្ច​ក៏បាន​ឃាត់​ខ្លួន​យុវតី​ជេីង​ខ្លាំង​ខាង​លេី​ដែលមាន​គ្នាចំនួន​៤នាក់​ និងបាននាំ​ខ្លួនមក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ធ្វើ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​ជន​រងគ្រោះ​ និង​ធ្វើការ​សាកសួរជាបន្ត។

បន្ទាប់​ពី​ភាគី​ទាំង​សងខាង​ បានជួបតទល់មុខគ្នា​ ដេីម្បីធ្វេីដោះស្រាយ​ចាប់តាំង​ពី​រសៀលថ្ងៃទី១៦​ រហូត​មកដល់រសៀល​ថ្ងៃទី១៧នេះ​ដែរ ទីបំផុតភាគី​ខាងក្មេងស្រីរងគ្រោះ ដែលត្រូវបា​ន​គេវា​ យយ៉ាង​ចាស់ និងឪពុកម្ដាយ​ បានសម្រេច​បញ្ចប់រឿងដោយព្រមទទួលយកសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ។

ដោយ​ឡែក​ មក​ស្គាល់​ពីគណនីហ្វេសប៊ុក​​យុវតី​រងគ្រោះខាងលេីនេះ​ ​ដែល​មាន​ឈ្មោះ​ Yu Eing មិនថា​តែ​រូប​សម្រស់​ និង​អត្តចរិត​នោះទេ​ សុទ្ធតែ​ទទួល​បាន​នូវការ​កោតសរសើរ​ពី​មហាជន​ជាច្រើន​។ ក្នុង​នោះ​ដែរ​ ក៏មានការ​លេីក​ទឹកចិត្ត​ពី​ប្រិយមិត្ត​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ ដេីម្បី​ឲ្យ​យុវតី​រង​ គ្រោះ​រូបនេះ​ មានការ​គិតល្អ​ ឈប់​ភ័យខ្លាច​ និង​បន្ត​ការ​សិក្សា​របស់​ខ្លួន​ឡេីង​វិញ។

Related posts

Leave a Comment