រឿង សោភ័ណ្ឌ​ កំពុងតែរត់ហាត់ប្រាណ បានជួបនឹងលោកយាយម្នាក់ បាននាំចៅដែលនៅតូចសោះមករើសអេតចាយ ព្រោះតែគ្មានឪពុកម្តាយមើលថែ អាណិតខ្លាំងពេក រឿង សោភ័ណ្ឌ ក៏ជូនថវិកាទៅគាត់ចំនួន២០០០រៀល

ឃើញទិដ្ឋភាពមួយនេះហើយ ពិតជាអាណិតអាសូរទៅដល់លោក យាយ ជាខ្លាំង ព្រោះតែសព្វថ្ងៃនេះ មានជីវភាពក្រីក្រហើយ និងមានសុខភាពថមថយទៀត តែត្រូវចិញ្ចឹមចៅបុរសម្នាក់ ដោយដើររើសអេតចាយ បានប្រាក់បន្ដិចបន្ដួច ដើម្បីយកមកដោះស្រាយ ក្នុងជីវភាពការរស់នៅប្រចាំថ្ងៃ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក រឿង សោភ័ណ្ឌ បានបង្ហោះកាលពីម្សិលមិញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដោយមានខ្លឹមសារថា៖”ព្រឹកមិញ ខ្ញុំបានរត់ហាត់នៅលើសា្ពន ស្ទឹងមានជ័យ ក៏បានជួបលោកយាយពីរនាក់ចៅប្រុស កំពុងដើររើសអេតចាយ ហើយខ្ញុំបានសួរគាត់ថា យាយ មិចបានយាយយកចៅមកតាម? យាយឆ្លើយមកវិញថា៖

ចៅមិនយកមកមិនកើតទេ ពីព្រោះគា្នគ្មានឪពុកម្ដាយមើលថែទេ នៅជាមួយយាយ តាំងពីកើតបានពីរខែមកម្លេះ ហើយម្ដាយឪពុកទៅប្រទេសថៃបាត់រហូតមក ហើយគាត់ថាយាយក្រណាស់ចៅ ខ្ញុំឃើញហើយអាណិតណាស់ តែព្រឹកមិញចៅរត់ ដាក់លុយតាមខ្លួនតែ២,០០០រៀល ប៉ុណ្ណោះ ហើយក៏អោយទៅអាអូនទាំងអស់ ថាទុកទិញទឹកផឹកខ្លួនឯឯ តែអាណិតអាអូនពេក តែខ្ញុំនឹងជួយយាយទៀត ថែ្ងច័ន្ទនេះ ខ្ញុំនឹងយកអង្ករជូន លោក យាយ តាមអ្វីដែលចៅសន្យា អាណិតណាស់”។

Related posts

Leave a Comment