សូមជួយស៊ែរបន្តផង! អាណិតអ្នកក្រ កុំដាច់ចិត្តអី លោក សាន ប៊ុន ធឿន ប្រកាសស្វែងរកគ្រួសារនៅក្នុងរូបថតនេះដើម្បី…

ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះ មានរូបភាពមួយសន្លឹកត្រូវបានគេធ្វើការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនព្រោងព្រាតដោយសារតែរូបភាពមួយសន្លឹកនេះបានបង្ហាញពីទិដ្ឋភាពរបស់គ្រួសារមួយដែលមានជីវិភាពក្រីក្រនិងខ្វះខាតរហូតដល់មានសមាជិកគ្រួសារស្លា ប់ សូម្បីតែសាច់ញាតិនិងមធ្យោបាយដឹកស ពក៏មិនមានត្រឹមត្រូវដែរ ឃើញហើយពិតជាខ្លោចចិត្តខ្លាំងណាស់ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកផេក របស់លោក ចាងហ្វាង សាន ប៊ុនធឿន បានធ្វើការបង្ហោះជាសារធារណះយ៉ាងដូច្នេះថា ៖ 18/01/2020/(សេចក្តីជូនដំណឹងនិងស្វែងរកម្ចាស់រូបថតនេះ) រូបំ ទុក្ខំអនិច្ចំអនត្តា មានរូបមានទុក្ខ កើតចាស់ឈឺស្លា ប់ជីវិតសត្វលោកកើតមកមិនទៀងទេនេះជាច្បាប់ធម្មជាតិ រស់នៅក្រោមមេឃតែមួយតែវាសនារបស់មនុស្សខុសៗគ្នា ។

ពេលដែលប្រិយមិត្តបានឃើញរូបថតមួយសន្លឹកនេះគួរឱ្យសង្វេគ និងខ្លោចផ្សាខ្លាំងណាស់ អារម្មណ៍ក្តុកក្តួលសឹងតែទប់ទឹកភ្នែកមិនបាន។ដំណឹងស្វែងរកម្ចាស់រូបថតនេះបើប្រិយមិត្តណាបានស្គាល់សូមជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ012/016/204333 មានគេចង់ជួយជា(ថវិកា២លានរៀល)ដើម្បីចូលរួមរំលែក រំលែកទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារសព ព្រឹកនេះក្រុមការងារលោកចាងហ្វាង នឹងធ្វើដំណើរស្វែងរកក្រុមគ្រួសារដ៏កម្សត់នេះ។ សូមអរគុណ !

Related posts

Leave a Comment