ផ្អែមល្អែមដល់ហើយ! ក្រោយពីរៀបការរួច លោក អេង រឹទ្ធី និងអ្នកនាង ស៊ឹម សូលិកា បានទៅក្រេបទឹកឃ្មុំ នៅឯ….

ផ្អែមល្អែម មិនធម្មតា!!! ក្រោយពីរៀបការរួច លោក អេង រឹទ្ធី និងអ្នកនាង ស៊ឹម សូលិកា បានទៅក្រេបទឹកឃ្មុំ នៅឯ….ប្រិយមិត្ត និងមហាជនជាច្រើនបានទទួលជ្រាបរួចមកហើយ អ្នកនាង ស៊ឹម សូលីកា ក្រោយពីបានបែកផ្លូវគ្នាជាមួយអតីតស្វាមីរបស់ខ្លួនរួចមក ពេលនេះរូបនាងបានជួបជាមួយគ្រួសារថ្មីហើយ គឺលោក អេង រិទ្ធី ដែលអ្នកទាំង២រូប គឺជាតារាសម្ដែង និងជាពិធីករ ពិធីការិនីរួមទ្រនំជាមួយគ្នា ក្នុងកម្មវិធី រាត្រីពណ៌ស្វាយ របស់ស្ថានីយទូរទស្សន៍បាយ័ន។

មួយរយៈពេលកន្លងមកនេះ យេីងសង្កេតឃើញថា គូស្នេហ៍មួយគូរនេះ តែងតែបានបង្ហាញនូវចំណងស្នេហ៍យ៉ាងស្អិតរមួត ក៏ដូចជាភាពផ្អែមល្ហែមជាច្រើនទៅកាន់មហាជនជន ដូចជាដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេសជាដើមនោះ ដែលមើលទៅអ្នកទាំង ២រូប កំពុងតែទទួលបាននូវសុភមង្គលដ៏ពិតប្រាកដមួយ។ទន្ទឹមនឹងការស្រលាញ់ និងរស់នៅជាមួយគ្នាអស់មួយរយៈពេលកន្លងមកពោពេញដោយសុភមង្គលផងនោះ កាលពីប៉ុន្មានថ្ងៃមុននេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានកាន់ដៃគ្នាចូលរោងមង្គលហើយ

ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ D។ដោយឡែក ក្រោយពីកម្មវិធីដ៏មានជ័យមង្គលរបស់អ្នកទាំងពីរបានបញ្ចប់ទៅយ៉ាងរលូនហើយនោះ គូស្វាមីភរិយាថ្មីថ្មោងដ៏ផ្អែមល្ហែមនេះ បានមានដំណើរក្រេបទឹកឃ្មុំទៅកាន់ក្រុងកែប ដោយបានផ្តិតយកទិដ្ឋភាពវាលស្រែយ៉ាងខៀវស្រងាត់ អមជាមួយភ្នំនៅជុំវិញ ពិតជាស្រស់ស្រាយ និងមានសុភមង្គលខ្លាំងបំផុត។

Related posts

Leave a Comment