តាមការពិតភាពស្រស់ស្អាត របស់អតីតតារាចម្រៀង ម៉ូលីកា ក្នុងថ្ងៃមង្គលការនេះគឺដោយសារតែជាងផាត់មុខម្នាក់នេះសោះ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា កាលពីព្រឹកមិញនេះអតីតតារាចម្រៀងចម្រៀងស្រីកញ្ញា ម៉ូលីកា និងគូស្នេហ៍ដែលស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមកនោះ បានកាន់គ្នារៀបអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងអធិកអធមខ្លាំងតែម្ដង។ជាមួយគ្នានេះដែរ ដោយភាពស្រស់ស្អាតរបស់កូនកម្លោះក្រមុំមួយគូមើលទៅមានភាពទាក់ទាញខ្លាំងនោះ ធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាធ្វើការខំមិនសរសើរពីការផាត់មុខរបស់កញ្ញា ម៉ូលីកា និងស្វាមីរបស់ខ្លួនមិនដាច់ពីមាត់នោះទេ ។

ការផាត់មុខរបស់កញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបការយ៉ាងណាមិញនៅពីក្រោយភាពស្រស់ស្អាតទាំងនេះត្រូវបានគេស្គាល់ថា គឺក្រោមស្នាដៃរបស់លោក ពិទូ វ័យ ២៤ឆ្នាំ ដែលជាអ្នកផាត់មុខដែលមានបទពិសោធន៍ជាង ៥ ឆ្នាំកន្លងមកហើត ហើយក៏បានធ្វើឲ្យមនុស្សប្រុសស្រីមិនតិចនាក់នោះទេ ប្រែក្លាយជាស្រស់ស្អាតគ្រប់គ្នាតែម្ដង។លើសពីនេះទៅទៀតនោះ មិនត្រឹមតែកញ្ញា ម៉ូលីកា នោះទេ នៅមានតារាៗជាច្រើនដួងឯងទៀតតែងតែធ្វើការទំនាក់ទំនងមកកាន់លោក ដើម្បីផាត់មុខឲ្យមិនដាច់នោះទេ ធ្វើឲ្យ ពិទូ

កាន់តែមានការគាំទ្រច្រើនឡើងៗរហូតមកដល់បច្ចុប្បន្ននេះស្ទើរតែរកពេលសម្រាកមិនចង់បាន៕តោះចង់ដឹងថា តើការផាត់មុខរបស់លោក ពិទូ ជូនកញ្ញា ម៉ូលីកា ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងយ៉ាងណានោះ សូមតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment