ត្រេកអរខ្លាំងណាស់! ជួយស៊ែរឲ្យប្អូនស្រីបានឃើញផង! អតីតគ្រូ នៅខេត្តកំពត ប្រកាសជួយឧបត្ថម្ភថវិកា ជូន សិស្សសាលាម្នាក់ដែលត្រូវគេវាយ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

ចំពោះករណីក្មេងស្រីម្នាក់ ដែលត្រូវបានក្មេងស្រីមួយក្រុមវា​យ នៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ ដោយភាគីជ​នរ​​ងគ្រោះ យល់ព្រមដកពាក្យបណ្តឹង ហើយជ​នប​​ង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជ​នរ​ងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំ​ហុសឆ្គងដ៏ធ្ង​ន់ធ្ង​រដែលគាត់បានធ្វេីកន្លងមក។

ក្នុងនោះផងដែរ អ្វីដែលរឹតតែធ្វើឲ្យមហាជនអាណិតសិស្សម្នាក់នេះនោះ ក្នុងកិច្ចសម្ភាសន៍មួយ គេក៏បានឃើញឪពុកជនរងគ្រោះដែលជាសិស្សសាលា ត្រូវគេវា​យនេះ រៀបរាប់ទាំងអួលដើមកថា៖ “ណែនម៉ង និយាយអត់ចេញទេ ខ្ញុំគ្រាន់តែចង់ប្រាប់ថា កូនស្រីរបស់ខ្ញុំ គឺជីវិតរបស់ខ្ញុំ ខ្ញុំហ៊ានលះបង់សព្វបែបយ៉ាងទាំងអស់ដើម្បីគាត់ ក៏ប៉ុន្តែដល់ខ្ញុំមើលវីដេអូមួយហ្នឹង ខ្ញុំរកហាមាត់និយាយពីអ្វីមួយ គឺនិយាយអត់ចេញម៉ង អត់ដឹងនិយាយពីណា ទៅណា”។

មួយវិញទៀត ដោយការអាណិតសិស្សម្នាក់នេះ គេប្រទះឃើញ អតីតគ្រូម្នាក់ នៅខេត្តកំពត ប្រកាសក្នុងហ្វេសប៊ុក “អាទាង ប្អូនបងទី” របស់ខ្លួនថា៖ “មាន បងៗ ណាស្គាល់ ទីតាំងផ្ទះឬលេខអាណាព្យាបាលកូនសិស្សនេះទេ ? បើបងៗ ស្គាល់សូមជួបប្រាប់ ខ្ញុំចង់ជួយលើកទឹកកូនសិស្សដែលរងអំពើរំលោ​ភបំពា​ន និងការរើ​សអើ​ងបែបនេះ ២០០ដុល្លា !!

ពីខ្ញុំអតីតគ្រូម្នាក់ដែលធ្លាប់រងអំ​ពើរើ​សអើ​ងនៅខេត្តកំពត ពីមុន!! ព្រោះតែការរើ​សអើ​ង និងភាពអយុត្តិធម៌នេះ ខ្ញុំបានទទួលបានការតស៊ូ និងការអាណិ​តអា​សូរ ក្នុងជីវិត!! ហើយរឿងនេះ មកពីភាពមិនយកចិត្តទុកដាក់របស់គណគ្រប់គ្រង និងការកាន់ជើងហួសហេតុរបស់អាណាព្យាបាល។ ហើយអំ​ពើរំ​លោភបំពា​ននេះ គឺមើលទៅលក្ខណៈជាប្រព័ន្ធ ច្រើនលើក ច្រើនសារ។”៕

Related posts

Leave a Comment