ទប់ទឹកភ្នែកមិនជាប់ទេ ពេលឃើញ ឡោម លក្ខិណា ឈរបីកូន និងនិយាយពាក្យពេចន៍យ៉ាងស្រណោះស្រណោក ជូនដំណើរប្ដីជាលើកចុងក្រោយ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ឡោម លក្ខិណា ដែលជាតារាស្រី បានជួបរឿងរ៉ាវដ៏រន្ធត់មួយ ដោយត្រូវបាត់បង់ស្វាមីជាទីស្រលាញ់ ព្រោះតែមច្ចុរាជបានឆក់យកអាយុជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេលទៅរត់តាក់ស៊ី យកលុយមកផ្គត់ផ្គង់គ្រួសារ។

ក្នុងនោះដែរ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម និងមិត្តៗសិល្បករ មានភាពតក់ស្លុត និងអាណិតដល់តារាស្រីរូបនេះគ្រប់គ្នា ដោយសារតែ មានកូនតូចមួយអាយុជាង១០ខែ ត្រូវមើលថែទៀត។

យ៉ាងណាមិញ ទីបំផុតសពស្វាមីរបស់ ឡោម លក្ខិណា ត្រូវបានបូជាហើយកាលពីម្សិលមិញ នៅវត្តក្រាំងធ្នង់ ក្រោមវត្តមានរបស់សាច់ញាតិ បងប្អូនយ៉ាងច្រើន។ ប៉ុន្តែអ្វីដែលកាន់តែខ្លោចចិត្តនោះគឺ មុនពេលបូជាសពស្វាមីរយៈពេល៤៥នាទី លក្ខិណា បានបង្ហោះរូបថតមួយសន្លឹក ដោយឈរពរកូន មុខបច្ឆាសាកសពប្ដី ដោយទឹកមុខក្រៀមក្រំបំផុត អមដោយសារផ្ដែផ្ដាំសន្យាថា នឹងមើលថែកូនប្រុសឲ្យបានល្អបំផុត។ ជាមួយគ្នានោះដែរ លក្ខិណា ហាក់ដូចជានៅតែអាឡោះអាល័យប្ដីខ្លាំងណាស់ មិនដឹងជាពិបាកធ្វើចិត្តបែបណាទេ ធ្វើឲ្យមហាជនក្ដុកក្ដួលណាស់៕

Related posts

Leave a Comment