ក្តៅៗ បន្ទាប់ពី បា ញ់ ស ម្លា ប់ គូដណ្តឹងរបស់ខ្លួនរួច នៅមុននេះបន្តិច ជន ស ង្ស័ យ បានបង្ហោះសារទាំងអារម្មណ៍ ក្តុ ក ក្តុ ល ទទួលស្គាល់កំហុសរបស់ខ្លួនខុសយ៉ាងធ្ង ន់ ធ្ង រ ថា

ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយ បន្ទាប់ពីការស្រាវជ្រាវយ៉ាងល្អិតល្អន់ របស់សមត្ថកិច្ច បានកំណត់មុខសញ្ញាជនដៃដល់មានឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ ជានាយទាហាន នៅអង្គភាព ង៧០ បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយត្រី ជាមន្ត្រីយោធាស័ក្តិ៤ បានបា ញ់សម្លា ប់គូដណ្ដឹងរបស់ខ្លួនៅ កាលពីយប់ម៉ិញ ។ ប្រភពបញ្ជាក់ថា អ្នកទាំង២គឺជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ និងគ្រោងចូលការ នៅក្នុង ខែមីនា ខាងមុខនេះ ។

ជនរងគ្រោះមានឈ្មោះ ជុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងនូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ ( ម៉ាកឡុក ) ចំត្រង់កញ្ចឹងក ។ មានស្រុកកំណើត នៅភូមិ ព្រៃមនោ ឃុំផុងស្រុកបសេដ្ឋ កំពង់ស្ពឺ ។ ផ្ទះកើតហេតុខាងលើនេះ គឺជាផ្ទះដែលឳពុកម្ដាយ ចងចំណងដៃ សម្រាប់អ្នកទាំង២ ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Yeut Vandet ដែលជាជនសង្ស័យនោះបានបង្ហោះសារថា “ជាតិនេះបងខុសធ្ងន់ណាស់។សូម្បីតែមនុស្សខ្ញុំស្រឡាញ់ក៏ថែរក្សាមិនបាន បើបងមានជីវិតបងនឹងខំធ្វើបុណ្យឧទ្ទិសកុសលជូនអូនបើមានជាតិក្រោយពិតបងព្រមតាមអូនគ្រប់យ៉ាងសន្យាឈប់រករឿងច្រើន ឈប់ងក់ងរតាមអូនគ្រប់អូនគ្រប់យ៉ាង កំហុកបងធ្ងន់ណាស់ដោយអត់អោនមិនបាន ប្រពន្ធសម្លាញ់ (ជុន ឌីណា)”៕

Related posts

Leave a Comment