ករណីក្មេងស្រីម្នាក់ ដែលត្រូវបានក្មេងស្រីមួយក្រុមវា​យ នៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយជ​នរ​​ងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជ​នប​ង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជនរងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុក “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា៖ “ករណីក្មេងស្រីម្នាក់ដែលត្រូវបានក្មេងស្រីមួយក្រុមវា​យនៅក្នុងថ្នាក់រៀន នៃវិទ្យាល័យផ្សារដេីមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីជ​នរ​​ងគ្រោះយល់ព្រមដកពាក្យបណ្តឹង ជ​នប​​ង្ករ និងអាណាព្យាបាល ក៏បានសូមទោសដល់ជ​នរ​ងគ្រោះ ក្រុមគ្រួសារ និងសាធារណ:ជនទាំងអស់ ចំពោះកំ​ហុសឆ្គងដ៏ធ្ង​ន់ធ្ង​រដែលគាត់បានធ្វេី ម្យ៉ាងវិញទៀតក៏មានការឯកភាពយល់ព្រមពីលោក កែវ សុធា ព្រះរាជអជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ផ្សារដេីមថ្កូវនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកោះហៅជ​នប​ង្ករ និងអាណាព្យាបាលដេីម្បីធ្វេីការសាកសួរ ទាក់ទងទៅនឹងក​រណីវា​​យសិស្សស្រីម្នាក់ក្នុងថ្នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។ ក្រោយពីធ្វេីការសាកសួរ និងធ្វេីកំណត់ហេតុរួច ជ​នប​ង្ករត្រូវបានបញ្ជូនមកការិយាល័យព្រ​ហ្មទ​ណ្ឌកំរិតស្រា​ល ដេីម្បីធ្វេី​ការបន្តលេីករណីនេះ ជ​នប​ង្ករបានសា​រភា​ពនូវកំ​​ហុស ថាខ្លួនពិតជាបានវា​យក្មេងស្រីម្នាក់នេះមែន ។

បន្ទាប់ពីការជួបជជែកគ្នារវាងក្រុមគ្រួសារជ​នរ​ង​គ្រោះ និងក្រុមគ្រួសារជ​នប​ង្ករ ជាលទ្ធផលក្រុមគ្រួសារជ​នរ​ងគ្រោះបានយល់ ព្រមបញ្ចប់រឿងនេះដោយដកពាក្យបណ្តឹង ហេីយជ​នប​ង្ករ និងក្រុមគ្រួសារក៏បានធ្វេីការសុំទោសជាសាធារណ: ជាពិសេសគឺអាណាព្យាបាលជ​នប​ង្ករបានសូមទោស ដែលគាត់មិនបានណែនាំអប់រំកូនៗគាត់អោយបានល្អ និងសូ​មសន្យាថាមិនប្រព្រឹត្តិអំពេីបែបនេះទៀតឡេីយ ដែលជាទង្វេីមួយដែលស​ង្គមស្អប់ខ្ពេី​មយ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀតគ្រួសារជនរ​ងគ្រោះ ក៏បានបញ្ជាក់ថា ដោយសារគាត់មានការអាណិ​តអា​សូរដល់ក្រុមគ្រួសារ និងជ​នបង្ករដែលជាអ​នីតិ​ជន ដូច្នេះហេីយទេីបគាត់យល់ព្រមលេីកលែងទោ​ស និងទុកឱកាសដេីម្បីកែប្រែខ្លួនអោយក្លាយជាសិស្សល្អ ក្មេងល្អនៅក្នុងគ្រួសារ និងសង្គមជាតិ ។”៕

Related posts

Leave a Comment